ឃើញហើយមានក្តីសុខតាម! ក្នុងថ្ងៃភ្ជាប់ពាក្យ សយ រតន: និង គីមមួយ ស្វីតយ៉ាងនេះ(មានវីដេអូ)

//s9.kh1.co/f1/f1c91691e9b177dd8ab88aea4decac58e73237ed.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

គួរឲ្យច្រណែន ក្នុងថ្ងៃពិសេស សយ រតនៈ និង ប៉ាច គីមមួយ ស្វីតខ្លាំងដល់ថ្នាក់នេះ ហ្វេននាំគ្នាលួចញញឹមព្រាត។

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ ពិតជាបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលនិងរំភើបខ្លាំងមែនទែន ក្រោយពីអ្នកទាំងពីរបានបើកបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណបានប៉ុន្មានខែ គូស្នេហ៍មួយគូនេះក៏បានដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងពិធីនោះគេសង្គេតឃើញថាមានការរៀបចំធំដុំគួរសមដែរ ដោយមានការអញ្ចើញចូលរួមពីសំណាក់មិត្តរួមសិល្បៈ ទាំងមិត្តភក្តិរួមជំនាន់ និងរៀមច្បងជាច្រើនកុះករ។ មិនតែប៉ុណ្ណោះ កូនកម្លោះកូនក្រមុំ មានការតុបតែងស្អាតខ្លាំង សមគ្នាខ្លាំងតែម្ដង។

លើសពីនេះទៅទៀត នៅចុងកម្មវិធី គូស្នេហ៍មួយគូនេះរឹតតែធ្វើឲ្យហ្វេនៗលួចច្រណែន ជាមួយនឹងស្នាមញញឹមបន្ថែមទៀត ក្នុងការឡើងបកស្រាយបទចម្រៀងយ៉ាងមានអត្ថន័យក្នុងថ្ងៃពិសេសរបស់ខ្លួន ដែលមានចំណងជើងថា«ស្នេហ៍ពិតរំជួយមេឃ» ជាមួយនឹងកាយវិការដ៏ផ្អែមល្ហែម មើលទៅពិតជាមានក្តីសុខខ្លាំងមែនទែន ដែលបានសម្រេចបំណងជាមួយមនុស្សដែលខ្លួនស្រលាញ់បែបនេះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

រតនៈ និងគីមមួយ
រតនៈ និងគីមមួយ
ទិដ្ឋភាព ភ្ជាប់ពាក្យ គីមមួយ
ទិដ្ឋភាព ភ្ជាប់ពាក្យ គីមមួយ
ទិដ្ឋភាព ភ្ជាប់ពាក្យ គីមមួយ
ទិដ្ឋភាព ភ្ជាប់ពាក្យ គីមមួយ
ទិដ្ឋភាព ភ្ជាប់ពាក្យ គីមមួយ
ទិដ្ឋភាព ភ្ជាប់ពាក្យ គីមមួយ
ទិដ្ឋភាព ភ្ជាប់ពាក្យ គីមមួយ
ទិដ្ឋភាព ភ្ជាប់ពាក្យ គីមមួយ
សយ រតនៈ និងប៉ាច គីមមួយ
សយ រតនៈ និងប៉ាច គីមមួយ
ប៉ាច គីមមួយសយ រតនៈ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T