ទុក្ខជាក់ទុក្ខ! រកលុយមិនទាន់សងសំណងអតីតស្វាមីផង Amber Heard ត្រូវគេចោតប្រកាន់រឿងមួយនេះ

//s9.kh1.co/1d/1d2d5d7865371f8a04d2cdb6ea4fbb47e1685114.webp
តារា & កម្សាន្ដ

 ០១-កក្កដា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

Amber Heard ទំនង​ជា​ត្រូវ​បាន​ពិន័យ​នៅ​ពេល​អាជ្ញាធរ​អូស្ត្រាលី​សម្រេច​ចិត្ត​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ការ​ចោទ​ប្រកាន់​របស់​តារា​ស្រី​រូប​នេះ​។

បរទេស៖ យោងតាម ​​E T Online នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៨ ខែមិថុនា អ្នកនាំពាក្យរបស់ក្រសួងកសិកម្ម ទឹក និងបរិស្ថានលើទឹកដីអូស្ត្រាលី បានលើកឡើងមកថា កំពុងស៊ើបអង្កេតការចោទប្រកាន់របស់ តារាសម្តែងស្រី Amber Heard ពីបទភូតកុហកនៅក្នុងករណីយកសត្វចូលប្រទេស ក្នុងឆ្នាំ ២០១៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មាន Fox News បានរាយការណ៍ថា Heard កំពុងទទួលរងនូវការចោតប្រកាន់ នៃកំហុសឆ្គងឆ្នាំ ២០១៥ នៅពេលដែលនាងបាននាំសត្វចិញ្ចឹម ទៅប្រទេសអូស្ត្រាលី សុំច្បាប់នាំចូលសត្វចិញ្ចឹម មិនបានត្រឹមត្រូវ ថែមទាំងភូតកុហក់មន្ត្រីគយ តាមរយៈ​ ធ្វើដំណើរតាមយន្តហោះឯកជន ពេលរូបនាង ទៅលេងអតីតស្វាមីរបស់នាង ។

ក្នុងនោះផងដែរ Heard និយាយថា Kevin Murphy អតីតអ្នកគ្រប់គ្រងអចលនទ្រព្យរបស់ Depp ទទួលខុសត្រូវលើឯកសារអន្តោប្រវេសន៍ស្របច្បាប់សម្រាប់សត្វចិញ្ចឹម តែផ្ទុយទៅវិញ សម្រាប់ Murphy បុគ្គលនេះបានសារភាពថាវា តារាសម្តែង Aquaman រូបនេះ បានដាក់សម្ពាធឱ្យ លោកនិយាយកុហកអំពីបញ្ហានីតិវិធីបើមិនដូច្នោះទេលោក នឹងត្រូវបណ្តេញចេញ។

ទៀត តារាស្រីរូបនេះ ត្រូវបានចោទប្រកាន់ដំបូងពីបទល្មើសព្រហ្មទណ្ឌពីបទចូលសត្វដោយខុសច្បាប់ និងដោយចេតនាផ្តល់ឯកសារមិនពិត ឬបំភ័ន្ត ហើយប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ថែមទាំង ត្រូវ​បង់​ប្រាក់​ពិន័យ​មួយចំនួនទៀត ដោយមន្ត្រីពាក់ព័ន្ធបានធ្វើការស៊ើបអង្កេតដូច្នេះដែរ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Amber Heard
Amber Heard
Amber Heard
Amber Heard
Amber Heard និងអតីតស្វាមី
Amber Heard និងអតីតស្វាមី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T