បរទេស៖ វីរះបុរសរបស់ Arsenal លោក Charlie Nicholas ជឿជាក់ថា Gabriel Jesus នឹងអាចរកបានគ្រាប់បាល់នៅរដូវកាលថ្មីនេះមិនក្រោម ២០ គ្រាប់ឡើយ ក្រោយពេលរូបគេផ្លាស់ទៅចូលរួមជាមួយ Arsenal។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តាមប្រភពច្បាស់ការនៅបរទេសបានអះអាងថា Jesus បានចាកចេញពី Manchester City ដោយផ្លាស់ទៅកាន់ Arsenal ផ្លូវការហើយ ខណៈយប់មិញនេះរូបគេក៏បានបង្ហាញខ្លួនជាលើកដំបូងនៅទឹកដី Emirate Stadiums ផងដែរ។

ក្រោយ Jesus ផ្លាស់ទៅចូលរួមជាមួយ Arsenal បែបនេះ, លោក Nicholas បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ខ្ញុំពិតជាមានភាពច្របូលច្របល់ណាស់នៅពេលជជែកដេញដោលពី Gabriel Jesus។ ក្រោមការដឹកនាំរបស់លោក Pep Guardiola គាត់មិនសូវបានលេងជាប់លាប់ឡើយ, ប៉ុន្តែប្រសិនបើពួកគេ (Arsenal) ផ្តល់តម្លៃឱ្យគាត់គ្រប់គ្រាន់, ខ្ញុំនឹងស្រឡាំងកាំង ប្រសិនបើគាត់មិនអាចរកបានគ្រាប់បាល់លើស ២០ គ្រាប់ឱ្យ Arsenal ក្នុងមួយរដូវកាល៕

ប្រភព៖ Sportskeeda