ហេតុអ្វីអ្នកខ្លះតែងតែ​ឈឺពោះក្រោយញ៉ាំអាហាររួច?

//s9.kh1.co/c9/c9fa617e9bf80bdfdd70e45351fcbb0d7fb78304.jpg
យល់ដឹង

 ០១-កក្កដា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

គ្នា​យើង​មួយ​ចំនួន​អាច​មាន​អាការៈ​ឈឺ​ពោះ​ ក្រោយ​ញ៉ាំ​អាហារ​រួច ដែល​​បញ្ហា​នេះ​បណ្ដាល​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ​តែ​ម្ដង​។

គ្នា​យើង​មួយ​ចំនួន​អាច​មាន​អាការៈ​ឈឺ​ពោះ​ ក្រោយ​ញ៉ាំ​អាហារ​រួច ដែល​​បញ្ហា​នេះ​បណ្ដាល​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ​តែ​ម្ដង​។ ប៉ុន្តែ បើ​យើង​ឈឺ​ពោះ​ញឹកញាប់​ក្រោយ​ញ៉ាំ​អាហារ នោះ​អាច​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដែល​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់។មួយ​វិញ​ទៀត ប្រសិនបើ​យើង​មាន​រោគសញ្ញា​ខាង​ក្រោម​នេះ គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ឈឺពោះ​ខ្លាំង​
  • លាមក​មាន​ឈាម​
  • ក្អួត ឬ​រាករូស​
  • ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​

រោគសញ្ញា​នៃ​ការ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​

ភាគ​ច្រើន​ មូលហេតុ​នៃ​បញ្ហា​រំលាយ​អាហារ​ក្រោយ​ញ៉ាំ​អាហារ​រួច​ មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ​។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​ឈឺ​ពោះ​ខ្លាំង ភ្លាម​ៗ ឬ​មាន​រយៈពេល​យូរ​នោះ​ យើង​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​​កាន់​តែ​ប្រសើរ​។

សញ្ញា​ព្រមាន​ទូទៅ​មួយ​ចំនួន​នៃ​ការ​ឈឺ​ពោះ​ ក្រោយ​ញ៉ាំ​អាហារ​ រួម​មាន៖

  • ហើម​ពោះ​
  • ទល់​លាមក​
  • ក្រហាយ​ទ្រូង​
  • ចង្អោរ​

រោគសញ្ញា​ដទៃ​ទៀត និង​សញ្ញា​ព្រមាន​ដែល​ទាក់ទង​នឹង​ការ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​៖

  • ជំងឺ​ខាន់​លឿង
  • ​ក្អួត
  • គ្រុន​ក្ដៅ

មូលហេតុ​នៃ​ការ​ឈឺ​ពោះ ក្រោយ​ញ៉ាំ​អាហារ​រួច​

ពិត​ណាស់​ មាន​លក្ខខណ្ឌ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក្រពះ ឬ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ដែល​មាន​ដូចជា៖

  • ​បណ្ដុំ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀនរុាំរៃ
  • ពិបាក​រំលាយ​អាហារ​
  • រលាក​លំពែង​ស្រួចស្រាល់
  • ជំងឺ​រលាក​ខ្នែង​ពោះវៀន
  • ដំបៅ​ក្រពះ
  • រលាក​ថង់​ទឹក​ប្រមាត់

គន្លឹះ​ដោះស្រាយ​អាការៈ​ឈឺ​ពោះ ក្រោយ​ញ៉ាំ​អាហារ​

ក្នុង​ករណី​ស្រាល​ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​ញ៉ាំ​អាហារ​តិចតួច​ ប៉ុន្តែ​ញឹកញាប់​ រហូត​ដល់​យើង​ស៊ាំ​ទៅ​នឹង​អាហារ​។ បន្ថែម​ពី​នេះ យើង​គួរ​តែ​ញ៉ាំ​ភេសជ្ជៈ​កីឡា ស៊ុប និង​ទឹក​ផ្លែឈើ (លែង​លើក​ទឹក​ក្រូច​ឆ្មារ) ទើប​​​ជា​​ការ​ប្រសើរ​។

ចំណុចសំខាន់

មូលហេតុ​នៃ​ការ​ឈឺ​ពោះ ក្រោយ​ញ៉ាំ​អាហារ​រួច​

ពិត​ណាស់​ មាន​លក្ខខណ្ឌ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក្រពះ ឬ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ដែល​មាន​ដូចជា៖

  • បណ្ដុំ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀនវៀនរុាំរៃ
  • ពិបាក​រំលាយ​អាហារ​
  • រលាក​លំពែង​ស្រួចស្រាល់
  • ជំងឺ​រលាក​ខ្នែង​ពោះវៀន
  • ដំបៅ​ក្រពះ​
  • រលាក​ថង់​ទឹក​ប្រមាត់

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T