ជុំគ្នាម្ដង គេមកគ្រប់គូ អភ័ព្វតែ Toey

//s9.kh1.co/2c/2c3107b1a5735327b1a11ff15fb6a696c01fb234.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

រូបភាពជុំគ្នាជាមួយនឹងមិត្តៗ ស្រាប់តែ តារាស្រី Toey Jarinporn ត្រូវបានគេឯងចាប់អារម្មណ៍ ដោយសារតែភាពឯកា មិនមានគូស្នេហ៍មកជាមួយដូចមិត្តៗរបស់នាង

ថៃ៖ អាចនិយាយបានថា តែងតែត្រូវបាន​អ្នក​គាំទ្រ​តាម​ដាន​គ្រប់​ពេលវេលាទៅហើយ ​សម្រាប់​តារា​ស្រី ៥ ដួង​នៃ​ក្រុម Furby ដែលមាន Taew Nataporn  Toey Jarinporn  Mint Chalida  Matt Phiranee និង Mew Nittha ដែល​មួយរយៈចុងក្រោយនេះ វាហាក់ជារឿងកម្រមួយ ដែលតារាស្រីទាំង៥រូបនេះ បានមកជុំគ្នាទាំងមូលតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្មីៗនេះ អាចជាឱកាសពិសេសមួយ សម្រាប់អ្នកទាំង៥នេះ នៅពេលដែលតារាស្រី Taew បានចេញមកបង្ហាញរូបភាពសមាជិកក្រុម Furby ជុំគ្នា ព្រមទាំងមានវត្តមានគូស្នេហ៍បណ្ដូលចិត្តរៀងៗខ្លួន ទាំង៤នាក់ មកថែមទៀតផង។

តែទោះជាយ៉ាងណា អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ហ្វេនៗជាច្រើនបានយកចិត្តទុកដាក់ទៅលើតារាស្រី Toey Jarinporn ជាងគេ ខណៈ​ដែល​រូបនាង ហាក់​ដូចជា​មនុស្ស​ឯកាម្នាក់ ដោយ​សារ​តែមិន​មានគូស្នេហ៍មកជាមួយ ​ដូច​មិត្ត​ភក្តិដទៃ ប៉ុន្តែនាងនៅតែមើលគួរឲ្យស្រលាញ់ មានភាពស្រស់ស្រាយ នៅក្នុងចំណោមគូស្នេហ៍ផ្អែមល្ហែមពីបណ្ដាមិត្តៗរបស់នាង ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Toey
Toey
Toey
Toey
Toey និង ំMew
Toey និង ំMew
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T