សុបិន្តឃើញសង្សារចាស់ មានន័យយ៉ាងម៉េច?

//s9.kh1.co/ff/ff02637d1c10d3c723c2284142ec48b52006a280.jpg
នារី

 ២៨-មិថុនា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

បែកគ្នាក៏យូរណាស់មកហើយ ហេតុអ្វីនៅសុខៗស្រាប់តែសុបិន្តឃើញសង្សារចាស់ តើវាមានន័យយ៉ាងដូចម្តេចទៅ?

យល់ដឹង៖ ការដែលឃើញនរណាម្នាក់នៅក្នុងសុបិន្តរបស់ខ្លួន វាមិនមែនជារឿងចៃដន្យនោះទេ តែក៏មានមនុស្សជាច្រើនចូលចិត្តនិយាយថា នៅពេលដែលយល់សប្តិឃើញនរណាម្នាក់ ម្នាក់នោះគឺគេកំពុងតែនឹកអ្នក ប៉ុន្តែវាគ្មានអ្វីដែលអាចបញ្ជាក់បានថាមនុស្សម្នាក់នោះកំពុងតែនឹកអ្នកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ប្រសិនបើសង្សារចាស់ ដែលអ្នកបានបែកបាក់គ្នាអស់រយៈពេលជាយូរមក ស្រាប់តែលេចចេញនៅក្នុងសុបិន្តរបស់អ្នក អ្នកអាចនឹងគិតថាប្រហែលជាគេកំពុងតែនឹកអ្នក ប៉ុន្តែតាមពិតទៅការដែលអ្នកសុបិន្តឃើញគេ គឺមកពីបែបនេះសោះ។

សុបិន្តឃើញសង្សារចាស់ មានន័យយ៉ាងម៉េច?

១. អ្នកនៅតែមានមនោសញ្ចេតនាជាមួយគេ

រូបតំណាង
រូបតំណាង

ការដែលអ្នកយល់សប្តិឃើញគេ គឺវាមិនមែនមានន័យថាគេកំពុងនឹកអ្នកនោះទេ គឺមានន័យថាអ្នកនៅតែមានមនោសញ្ចេតនាជ្រាលជ្រៅនឹងគេ ដូច្នេះប្រសិនបើមានអ្វីធ្វើឱ្យអ្នកនឹកឃើញដល់គេ វានឹងដកជាប់នៅក្នុងការចងចាំរបស់អ្នកភ្លាម ដែលជាហេតុធ្វើឱ្យអ្នកគេងយល់សប្តិឃើញគេបែបនេះ។

២. អ្នកនៅតែមានចម្ងល់ជាមួយគេ

រូបតំណាង
រូបតំណាង

បែកគ្នាយូរហើយមកដែរ តែបែរជាយល់សប្តិឃើញគេ អ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងហើយ តាមពិតទៅការដែលយល់សប្តិឃើញគេបែបនេះ គឺមានន័យថាអ្នកនៅតែមានចម្ងល់ជាមួយគេ ចង់ដឹងហេតុផលអ្វីមួយពី ទើបជាហេតុធ្វើឱ្យអ្នកចេះតែយល់សប្តិឃើញគេ ទោះតាំងពីបែកគ្នាមក មិនដែលបានជួបមុខគេក៏ដោយ។

៣. អ្នកមានបញ្ហាជាមួយអ្នកថ្មី

រូបតំណាង
រូបតំណាង

សុខៗស្រាប់តែសុបន្តិឃើញសង្សារចាស់ ទាំងដែលមិនបាននឹកគិតដល់គេ នោះគឺបានន័យថាអ្នកអាចនឹងមកពីកំពុងតែមានបញ្ហាជាមួយនឹងស្នេហាថ្មីរបស់អ្នក ទើបអារម្មណ៍និងខួរក្បាលរបស់អ្នក បណ្តាលឱ្យអ្នកគេងលង់លក់ទៅបានឃើញស្នេហាចាស់ ដែលអ្នកធ្លាប់តែមាន​ ដែលល្អវាជាងស្នេហាថ្មីនេះ ហើយវាក៏មិនមែនជារឿងចម្លែកអ្វីដែរ អ្នកណាៗក៏ធ្លាប់ជួប។

៤. អ្នកព្យាយាមតាមដានគេលើបណ្តាញសង្គម

រូបតំណាង
រូបតំណាង

វាមិនមែនជារឿងចម្លែកនោះទេ ដែលអ្នកសុបិន្តឃើញគេ ប្រសិនបើអ្នកតែងតែលួចតាមដានគេនៅលើបណ្តាញសង្គមនោះ ព្រោះការដែលអ្នកព្យាយាមតាមដានគេបែបនេះ វានឹងធ្វើឱ្យខួរក្បាលអ្នកមានតែរឿងរ៉ាវរបស់គេ ដែលជាហេតុធ្វើឱ្យអ្នកសុបិន្តឃើញគេបែបនេះ ហើយវាក៏គ្មានន័យអ្វីផ្សេងពីនេះដែរ។

៥. អ្នកបានរំលឹកពីគេ

រូបតំណាង
រូបតំណាង

មិនបាច់ឆ្ងល់ទេ ថាហេតុអ្វីបានជាអ្នកយល់សប្តិឃើញគេ ទាំងដែលបែកគ្នាជាមួយគេ អស់រយៈពេលជាយូរមក នោះគឺមានន័យថាអ្នកបានរំលឹកពីគេដោយមិនដឹងខ្លួន ព្រោះថាមនុស្សដែលធ្លាប់តែធ្វើឱ្យអ្នកឈឺចាប់ ទោះអ្នករំលឹកត្រឹមតែឈ្មោះគេមួយម៉ាត់ វាក៏ធ្វើឱ្យដក់ជាប់នៅក្នុងចិត្តអ្នកវិញបានភ្លាមៗដែរ មិនលើកលែងសូម្បីតែពេលដែលអ្នកគេងលក់៕

ប្រភព eva

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T