Jhope និង Rosé ណាត់ជួបគ្នា? អ្នកលេងអ៊ីនធើណែត ប្រតិកម្មបែបនេះ ពេលឃើញភស្តុតាង

//s9.kh1.co/b1/b1188a1e84eaed5d6c02a5ded65415efc4d197e3.jpg
តារា & កម្សាន្ដ

 ២៣-មិថុនា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

J-Hope និង Rose ណាត់ជួបគ្នា? អ្នកនិយមលេងអ៊ីនធើណែតបានបិទពាក្យចចាមអារ៉ាម យ៉ាងឆាប់រហ័សលើការបង្ហោះ ដ៏មានប្រជាប្រិយមួយរបស់ nat pann

កម្សាន្ត ÷ កាលពីថ្ងៃទី ២១ ខែមិថុនា មានពាក្យចចាមអារ៉ាមទាក់ទងនឹងស្នេហារវាង Rosé របស់ BLACKPINK និង J-Hope របស់ BTS ដែលពាក្យចចាមអារ៉ាមបានកើតឡើងនៅលើ ការបង្ហោះរបស់ Nate Pann ដែលបានផ្ទុះឡើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rosé និង J-Hope
Rosé និង J-Hope

វាបញ្ជាក់ថា ចុងភៅជនជាតិបារាំងដើមកំណើតកូរ៉េខាងត្បូង Pierre Sang បានបង្ហោះរូបថត នៅលើបណ្តាញសង្គមរបស់លោក ដែលនៅក្នុងរូបថតនោះ គេឃើញមេចុងភៅជាមួយសមាជិក BTS និងសមាជិក BLACKPINK លើសពីនេះ អ្នកបង្ហោះរូប Nate Pann បានចង្អុលបង្ហាញថា ទាំង J-Hope និង Rosé ត្រូវបានគេឃើញលាបពណ៌ក្រចកដូចគ្នា កាន់តែធ្វើឲ្យពាក្យចចាមអារ៉ាមកាន់តែកើនឡើង។ 

Jhope ជាមួយចុងភៅ
Jhope ជាមួយចុងភៅ
Rosé ជាមួយចុងភៅ
Rosé ជាមួយចុងភៅ

ចំណែកផ្ទាំងរូបភាពដើម បានពន្យល់ថា J-Hope និង Rosé មានពណ៌ក្រចកដូចគ្នា ចាប់ពីថ្ងៃនេះរហូតដល់ខែមិថុនា ដូច្នេះហើយ ទើបមានការសន្និដ្ឋានថា តារាទាំងពីរដួងនេះ កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា យ៉ាងណាមិញ នៅពេលដែលលេចលឺពាក្យចចាមអារ៉ាមនេះភ្លាម អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណែតបានប្រមូលផ្តុំគ្នាយ៉ាងលឿន នៅក្នុងសហគមន៍អនឡាញដ៏ពេញនិយម នេះ ដើម្បីបិទពាក្យចចាមអារ៉ាមដែលនិយាយថា វាគួរឱ្យអស់សំណើចណាស់។ 

Rosé 
Rosé 
Jhope 
Jhope 

ក្នុងនោះ អ្នក​និយម​លេង​អ៊ីនធើណែតទាំង​នេះ​ បាន​ពន្យល់​ថា មាន​តារា​ជា​ច្រើន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ និងបានរៀបចំ​ដោយ​ចុងភៅ​ជនជាតិ​បារាំងរូបនេះ ហើយ​ការ​លាប​ក្រចក​ គឺ​គ្រាន់​តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ៕

តារាផ្សេងទៀតដែលបានថតរូបជាមួយ នឹងចុងភៅរូបនេះ
តារាផ្សេងទៀតដែលបានថតរូបជាមួយ នឹងចុងភៅរូបនេះ

ប្រភព: Allkpop 

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T