អីយ៉ាស់! Man UTD ត្រៀមលុយ ៦០លានផោន រួចហើយដើម្បីទិញយកកីឡាករឆ្នើម Juventus រូបនេះ

//s9.kh1.co/98/987310b2171832282df83805df0a99cc07490e54.jpg
កីទ្បា

 ២៣-មិថុនា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

Man UTD ត្រៀមលុយ ៦០លានផោន រួចហើយដើម្បីទិញយកកីឡាករឆ្នើម Juventus រូបនេះ

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតែបើកកិច្ចចរចារជាមួយ Juventus ក្នុងការនាំយកខ្សែការពារ Matthijs de Ligt មករួមក្រុមសម្រាប់ការប្រកួតប្រជែងរដូវកាលថ្មីនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Matthijs de Ligt
កីឡាករ Matthijs de Ligt

ជាការពិតណាស់ ក្រោយការមកដល់របស់លោក Ten Hag លោកត្រូវបានគេដឹងថាកំពុងតែរៀបចំផែនការក្នុងការរៀបចំប្រព័ន្ធការពាររបស់ក្រុមឡើងវិញ ខណៈ ក្លិបកំពុងតែមានពាក្យចចាមអារ៉ាមក្នុងការនាំយកខ្សែការពារ Ajax កីឡាករ Jurian Timber និង Pau Torres មករួមក្រុម។

  កីឡាករ Jurian Timber និង Pau Torres
  កីឡាករ Jurian Timber និង Pau Torres

បើយោងទៅតាមការចុះផ្សាយរបស់ Manchester Evening News បានលើកឡើងថា Man Utd នឹងត្រៀមសំណើ ៦០លានផោន (ឬប្រមាណ ៧៣.៤លានផោន) ទៅកាន់ Juventus ដើម្បីនាំយក De Ligt មករួមក្រុម ខណៈ បច្ចុបប្បន្នកុងត្រារបស់កីឡាករសញ្ជាតិហូល្លង់ខាងលើជាមួយក្រុមនៅសេសសល់២រដូវកាលទៀត៕

កីឡាករ Matthijs de Ligt
កីឡាករ Matthijs de Ligt

ប្រភព sportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T