បារាំង៖ ក្លិបអ្នកមានបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថានឹងលក់ខ្សែប្រយុទ្ធ Neymar Jr. នៅរដូវក្ដៅខាងមុខនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីការបន្តកុងត្រាថ្មីរបស់ Kylian Mbappe បានកើតឡើងគឺ PSG បានរុះរើក្រុមសាជាថ្មីដោយបានបណ្ដេញលោក Leonard ចេញជំនួសដោយលោក Luis Campos ក្នុងនាមជាប្រធានដឹកនាំផ្នែកកីឡាថ្មី ស្របពេលលោកប្រធានក្លិប Nasser Al-Khelaifi បានបញ្ជាក់ថា កីឡាករដែលមិនស្ថិតនៅក្នុងគម្រោងរបស់ក្លិបនឹងត្រូវលក់ចោលដោយគ្មានការតវ៉ាណាទាំងអស់។
ឥលូវនេះ សារព័ត៌មាន Foot Mercato បានបង្ហើបថា Neymar ក៏ជាម្នាក់ក្នុងចំណោមកីឡាករដែល PSG ចង់លក់ផងដែរ ខណៈដែល PSG កាន់តែកៀកក្នុងការបណ្ដេញលោក Mauricio Pochettino ចេញដោយជំនួសលោក Christophe Galtier ជាគ្រូរបស់ Nice មកដឹកនាំជំនួសវិញ។
Neymar Jr. នៅតែជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃបំផុតគឺ ជាង២០០លានអឺរ៉ូ(ស្មើនឹងប្រមាណ ២១១.៣ លានដុល្លារ) ដោយផ្ទេរពីក្លិប Barcelona មកកាន់ PSG ។ គេស៊ុតបញ្ចូលទីបាន១០០គ្រាប់ក្នុងការបង្ហាញខ្លួន១៤៤ប្រកួតឲ្យក្លិបផងដែរ៕
ប្រភព៖ thesun