Anna ចេញមកបញ្ជាក់ពីម្ដាយ Tangmo បែបនេះ

//s9.kh1.co/80/8050b9568c56656d1bb7f1eb15ed6e6f1086d7e5.jpg
តារា & កម្សាន្ដ

 ២៣-មិថុនា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

ដោយសារតែហ្វេនៗសួរនាំច្រើនពេក ថ្មីៗនេះ Anna ស្រាប់តែចេញមកបញ្ជាក់ពីម្ដាយរបស់ Tangmo ថាជាម្ដាយបង្កើតរបស់នាង

ថៃ៖ អាចនិយាយបានថា វាគឺជាបញ្ហាដែលមនុស្សជាច្រើន នៅតែយកចិត្តទុកដាក់ លើករណី ម.រ.ណ.ភាពរបស់តារាសម្តែងស្រី Tangmo ដែលពួកគេបានចាត់ទុកថា វានៅតែជារឿងអាថ៌កំបាំង ក៏ដូចជានៅតែព្យាយាម​ទាមទារ​រក​យុត្តិធម៌​សម្រាប់ Tangmo ជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ទន្ទឹម​នឹង​នោះ​ ក៏​នៅមាន​ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត ដែលបណ្ដាហ្វេនៗជាច្រើន ចេញ​មក​ចោទ​សួរ​ទៅលើ អ្នកស្រី Panida ដែលត្រូវបានគេស្គាល់ថា អ្នកស្រីគឺជាម្ដាយរបស់ Tangmo ថាតើអ្នកស្រីគឺជាម្ដាយបង្កើតរបស់នាង​ពិត​ដែរឬយ៉ាងណា ព្រោះ​តែឯកសារ​មិន​ច្បាស់លាស់ ផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះ Anna ដែលជាមិត្តជិតស្និទ្ធរបស់ Tangmo ស្រាប់តែបានចេញមុខ មកបកស្រាយរឿងនេះ ដោយ​បាន​លាតត្រដាង ​ពី​រឿង​ដែល​ខ្លួន ធ្លាប់បាន​និយាយ​ជាមួយ​ Tangmo ពី​ម្តាយ​នាង។ ក្នុងនោះដែរ Anna បានលើកឡើងថា រឿង Tangmo និង​ម្ដាយ នាងធ្លាប់បាន​សួរមិត្តរបស់ខ្លួនរួចទៅហើយ ព្រោះ​ដំណឹង​នេះបានកើតឡើង ​កាល​ពី​១០​ឆ្នាំ​មុន ហើយតារាស្រី Tangmo ក៏បាន​បញ្ជាក់​ថា ​អ្នក​ស្រីគឺជា​ម្ដាយ​ពិត​ប្រាកដ។

តែទោះជាយ៉ាងណាក៏ដោយ Anna ក៏បានបន្ថែមទៀតថា នាងអាច​ប្រាប់​ពីព័ត៌មាន​តាម​ដែលបាន​ដឹងតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើ ចង់ឲ្យ​ប្រាកដជាងនេះ គឺមានតែទៅធ្វើ​តេស្ត DNA ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Tangmo
Tangmo
Tangmo
Anna
Anna
Anna
Anna
Anna
Anna
Anna
Anna
Tangmo និងម្ដាយ
Tangmo និងម្ដាយ
Tangmo និងម្ដាយ
Tangmo និងម្ដាយ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T