បរទេស៖ យោងតាមអ្នកសារព័ត៌មានកីឡាដ៏ល្បីគឺលោក Fabrizio Romano បានឲ្យដឹងថា ទាមទារតម្លៃខ្លួនខ្សែប្រយុទ្ធកំពុងឡើងកូដ Raphinha ចំនួន៦៥លានផោន (ឬប្រមាណ៧៩លានដុល្លារ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើតាមប្រភពដដែលបានបន្ថែមទៀតថា មានក្លិបធំៗចំនួន៤កំពុងចាប់ចិត្តចង់បានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលខាងលើនេះ មានកាំភ្លើងធំ Arsenal ក៏ដូចជាគូប្រជែងរួមលីគចំនួន២ មាន Spurs និង Chelsea ជាដើម និងមួយទៀត គឺក្លិបយក្សតំបន់កាតាឡាន់ Barcelona ។

គួររម្លឹកដែរថា Raphinha ត្រូវបាន Leeds ទិញមកពីក្លិប Rennes ក្នុងតម្លៃ១៧លានផោន កាលពី ខែតុលា ឆ្នាំ២០២០ ខណៈរដូវកាលមុន ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ រកបាន១១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៣ដង នៅក្របខណ្ឌ Premier League ៕
ប្រភព៖ Fabrizio Romano