អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា Manchester United កំពុងចរចរចុះកុងត្រាយក អ្នកចាំទី Daniel Bachmann ពីក្លិប Watford ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កំលុងពេលនេះ Manchester United កំពុងដុតដៃដុតជើងចរចាទិញយកកីឡាករជាច្រើនស្របពេលលោក Erik Ten Hag ផ្លាស់មកដឹកនាំក្នុងនាមជាគ្រូបង្វឹកថ្មី។

ដោយសារលេចឮថា អ្នកចាំទីដៃទី២ Dean Henderson កំពុងចរចាផ្ទេរទៅខ្ចីជើងនៅក្លិប Nottingham Forest គឺក្លិបបានស្វែងរកអ្នកចាំទីថ្មីមកជំនួសកន្លែងគេហើយ ខណៈ David de Gea ទំនងជារក្សាតំណែងជាអ្នកចាំទីដៃទី១ដដែល។


អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា៖
Manchester United កំពុងស្ថិតក្នុងការចរចាចុះកុងត្រាយកអ្នកចាំទី Daniel Bachmann ពីក្លិប Watford ក្នុងនាមជាអ្នកចាំទីដៃទី២។ Watford ចង់លក់គេផ្ដាច់តែប៉ុណ្ណោះ។ Bachmann ជាជម្រើសមួយសម្រាប់ Man United ក្នុងការជំនួស Dean Henderson ដែលដកខ្លួនទៅចួលរួមជាមួយ Nottingham Forest ដូចដែលបានចុះផ្សាយកាលពីសប្តាហ៍មុន។

ប្រភព៖ sportskeeda