លាត្រឹមនេះហើយ! ប្រធានក្លិប PSG បញ្ជាក់ច្បាស់ៗថាម្នាក់នេះនឹងចាកចេញពីក្លិប

//s9.kh1.co/32/320634d346c84e4bb8d8e87e9c2f7fa69395050e.jpg
កីទ្បា

 ២៣-មិថុនា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Nasser Al-Khelaifi ថាម្នាក់នេះនឹងដើរចេញពីក្លិប PSG

បារាំង៖ លោក Nasser Al-Khelaifi ជាប្រធានក្លិប Paris Saint-Germain បានបញ្ជាក់ច្បាស់ៗថា លោកគ្រូបង្វឹក Mauricio Pochettino នឹងដើរចេញពីក្លិបបន្ទាប់ពីដឹកនាំបានតែមួយដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mauricio Pochettino
លោក Mauricio Pochettino

Pochettino បានតែងតាំងជាគ្រូរបស់ PSG កាលពីរដូវក្ដៅឆ្នាំមុនក្រោយក្លិបបានបញ្ចប់តំណែងលោក Thomas Tuchel

លោក Mauricio Pochettino
លោក Mauricio Pochettino

យ៉ាងណាមិញចំពោះការដឹកនាំរដូវកាលដំបូងនេះ ទោះបីជាលោកជួយឲ្យក្រុមបានលើកពាន Ligue 1 ក៏ដោយក៏ថ្នាក់ដឹកនាំក្លិបមិនពេញចិត្តសោះនៅពេលលោកដឹកនាំក្រុមឲ្យចាញ់ Real Madrid ធ្លាក់ចេញពី Champions League ត្រឹមវគ្គ១៦ក្រុម។

លោក Mauricio Pochettino
លោក Mauricio Pochettino

បន្ទាប់ពី Pochettino ដើរចេញគឺ PSG គ្រោងនឹងតែងតាំងលោក Christophe Galtier ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ Nice ជំនួសវិញ។

លោក Christophe Galtier 
លោក Christophe Galtier 

លោក Nasser Al-Khelaifi បានថ្លែងប្រាប់ Le Parisien ថា៖

ពួកយើងមានបញ្ជីឈ្មោះគ្រូបង្វឹកថ្មី ហើយពួកយើងកំពុងពិភាក្សាជាមួយក្លិប Nice គឺវាពុំមែនជាការណ៍សម្ងាត់ទេ។ ក្លិបទាំងពីរបានចរចាគ្នាប៉ុន្មានថ្ងៃមុនមកហើយ ដោយការព្រមព្រៀងអាចនឹងធ្វើឡើងនៅសប្តាហ៍នេះ។

លោក Nasser Al-Khelaifi
លោក Nasser Al-Khelaifi
លោក Nasser Al-Khelaifi

គួរបញ្ជាក់ផងដែរថា លោក Leonardo ក៏ត្រូវបានបណ្ដេញចេញពីតំណែងដែរដែលជំនួសដោយលោក Luis Campos ក្នុងនាមជាប្រធានដឹកនាំផ្នែកកីឡា៕

លោក Leonardo
លោក Leonardo

ប្រភព thesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T