អឺរ៉ុប៖ ខ្សែប្រយុទ្ធ Mohamed Salah បានផ្ញើសារទៅកាន់ Sadio Mane ថា គ្រប់គ្នានៅ Liverpool នឹងមានការនឹងរលឹកចំពោះកីឡាករសញ្ជាតិសេណេហ្គាល់ខាងលើ ជុំវិញការផ្លាស់ទៅកាន់ Bayern Munich។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីម្សិលមិញនេះ Bayern Munich បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយក Mane មកកាន់ទឹកដីអាល្លឺម៉ង់ ពី Liverpool ក្នុងតម្លៃ ៣៥.១លានផោន (ឬប្រមាណ ៤៣លានដុល្លារ) ជាមួយនឹងកិច្ចសន្យារហូតដល់ឆ្នាំ២០២៥។

Salah បាននិយាយថា៖
សូមអរគុណឯងសម្រាប់ពេលវេលាល្អៗជាមួយគ្នា ហើយ ខ្ញុំសូមជូនពរឯងសំណាងល្អចំពោះដំណើរផ្សងព្រេងថ្មីមួយនេះ។ ពួកយើងនឹងនឹករលឹកពីឯង៕

ប្រភព៖ metro