អង់គ្លេស៖ ក្លិបសារិកាព្រៃ Newcastle United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Burnley ហើយ ជុំវិញ ការផ្ទេរយកអ្នកចាំទីជម្រើសជាតិអង់គ្លេស កីឡាករ Nick Pope ដោយអ្នកចាំទីរូបនេះ នឹងធ្វើតេស្តសុខភាព ឲ្យក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីអារ៉ាប់ នៅថ្ងៃព្រហស្បតិ៍ស្អែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pope នឹងមកប្រជែងយកដៃទី១ ពីកីឡាករ Martin Dubravka នៅទឹកដី St James' Park ពោលបើយោងតាមការចុះផ្សាយរបស់កាសែត Sky Sports News បានឲ្យដឹងថា អ្នកចាត់ការក្រុម Newcastle លោក Eddie Howe ពិតជាចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពរបស់ អ្នកចាំទីវ័យ៣០ឆ្នាំរូបនេះ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីយកបាន Pope ក្លិប Newcastle នៅមានគោលដៅនាំចូលកីឡាករផ្សេងៗទៀត ដូចជាខ្សែការពារ Sven Botman និង ខ្សែប្រយុទ្ធ Hugo Ekitike ជាដើម ៕


ប្រភព៖ AF