បារាំង៖ ក្លិប Paris Saint Germain ត្រូវបានគេរាយការណ៍ថា នឹងត្រៀមលក់កីឡាករ Neymar ចេញហើយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ PSG បានទិញយក Neymar ពី Barcelona ក្នុងតម្លៃថ្លៃជាងគេនៅលើលោក ២២២លានអឺរ៉ូ (ឬប្រមាណ ២៣៣លានដុល្លារ) ហើយ ក្លិបរំពឹងថាវត្តមានរបស់គេនឹងជួយក្រុមឲ្យឈ្នះពានរង្វាន់ Champions League ប៉ុន្តែ ផ្ទុយទៅវិញគេពុំបានជួយឲ្យក្លិបសម្រេចគោលដៅនេះបាននៅឡើយទេ ខណៈ បច្ចុប្បន្នទម្រង់លេងរបស់គេបានធ្លាក់ចុះបណ្តើរៗហើយ។

បើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡា Foot Mercato បានលើកឡើងថា PSG ត្រៀមចិត្តរួចជាស្រេចដើម្បីលក់ Neymar ឲ្យបាន ហើយ ក្លិបក៏បានកំណត់តម្លៃរួចរាល់ហើយដែរចំពោះក្លិបណាដែលចាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ៕
ប្រភព៖ sportskeeda