ស្រស់សោភាណាស់ ខណៈMTIC 2022 សុខ និដាណាត់ ស្លៀកឈុតកូនក្រមុំ

//s9.kh1.co/77/77cefb795f58f04495ead9791e7289af0ee937f0.png
តារា & កម្សាន្ដ

 ២១-មិថុនា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

មិនឲ្យសរសើរយ៉ាងម៉េចបាន បើសម្រស់កញ្ញា សុខ និដាណាត់ ស្រស់ស្អាតម្លឹងៗ បន្ទាប់ពីស្លៀកឈុតកូនក្រមុំអីចឹងទៅ។

ភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចមកហើយថា Miss Teen International Cambodia 2022 គឺបានទៅលើកញ្ញា សុខ និដាណាត់។ ពិតណាស់ អាចនិយាយបានថានាងជាបវរកញ្ញាយុវតីអន្តរជាតិកម្ពុជាជំនាន់ទី២ ដែលនឹងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខឆាប់ៗនេះ។ ហើយស្របពេលគ្រងតំណែងមួយនេះ គេឃើញនាងទទួលបានការងារជាច្រើន ទាំងថតស្ពត និងថតសំអាងការជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បន្ទាប់ពីគ្រងមកុដ Miss Teen International Cambodia 2022 គេឃើញកញ្ញា សុខ និដាណាត់ កាន់តែមានសម្រស់ស្រស់ស្អាតប្លែកជាងមុន។ ជាពិសេស គ្រប់រូបភាពដែលនាងបានបង្ហោះ សុទ្ធសឹងតែលេចធ្លោ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនភ្លឹកនឹងសម្រស់នាងគ្រប់ៗគ្នាតែម្ដង។ 

មួយវិញទៀត ថ្មីៗនេះគេដឹងថាកញ្ញា សុខ និដាណាត់ បានទទួលការងារថតសំអាងការជាថ្មីម្ដងទៀត បើនិយាយពីសម្រស់ក្រោយស្លៀកឈុតកូនក្រមុំ មើលទៅនាងពិតជាស្រស់សោភា ហើយសមសួនខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ ទាំងបីឈុតដែលនាងបានស្លៀកក៏ប្រណីតមានការច្នៃឡើងយ៉ាងស្អាតទៀតផង ដែលជាហេតុធ្វើឲ្យសម្រស់បវរកញ្ញារូបនេះ កាន់តែលេចធ្លោយ៉ាងដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T