បរទេស៖ អតីតខ្សែការពារក្លិបអធិរាជស Real Madrid កីឡាករ Cicinho បានទម្លាយឲ្យដឹងថា គាត់ធ្លាប់ទៅហ្វឹកហាត់ទាំងស្រវឹង ប៉ុន្មានដងដែរ កាលលេងនៅ Real Madrid ដោយពេលនោះ គាត់បានផឹកកាហ្វេ និង បាញ់ទឹកអប់ ដើម្បីបំបាត់ក្លិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cicinho បានចំណាយពេលត្រឹម១រដូវកាលគត់ នៅ Real Madrid បន្ទាប់ពីផ្លាស់ពីក្លិប Sao Paulo ក្នុងឆ្នាំ២០០៦។ ក្រោយមក ខ្សែការពាររូបនេះ ក៏បានផ្លាស់ទៅក្លិប Roma ដោយចំណាយពេល៥រដូវកាល នៅលីគកំពូល Serie A ។

យ៉ាងណាមិញ កំឡុងពេលផ្ដល់កិច្ចសម្ភាសន៍ ឲ្យ EPTV កាលពីម្សិលមិញ Cicinho បានរម្លឹករឿងកាលពីនៅក្លិប Real Madrid ថា គាត់ធ្លាប់ទៅហ្វឹកហាត់ទាំងស្រវឹង មិនមែនតែម្ដងនោះទេ ដោយជើងចាស់រូបនេះ បានថ្លែងលំអិតយ៉ាងដូច្នេះថា៖
ប្រសិនបើអ្នកសួរខ្ញុំ ថាខ្ញុំធ្លាប់ហ្វឹកហាត់ទាំងស្រវឹងអត់នៅ Real? ប្រកដណាស់ធ្លាប់ ដោយពេលនោះ ខ្ញុំផឹកកាហ្វេ ដើម្បីបំបាត់ក្លិន និងបាញ់ទឹកអប់។ បើនិយាយពីអាជីព ក្នុងនាមជាអតីតកីឡាករបាល់ទាត់អាជីពម្នាក់ វាពិតជាងាយស្រួលណាស់ ដោយខ្ញុំត្រូវការចំណាយលុយ ក្នុងការផឹកស្រានោះទេ។ គឺមនុស្សទាំងឡាយសប្បាយចិត្ត នឹងផ្ដល់គ្រប់យ៉ាងដោយហ្វ្រី នៅក្នុងហាងតែម្ដង៕
