រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រុកខ្មែរមិនច្រើនទេ ដែលអាចរក្សាប្រជាប្រិយភាពឲ្យ ឈរលើលំដាប់កំពូលច្រើនឆ្នាំ ដោយភាគច្រើន តារាដែលឆាប់ល្បី ក៏ឆាប់បាត់ឈ្មោះដែរ ផ្ទុយទៅវិញ នរណាៗក៏ឆ្ងល់ពី តារារ៉េប វណ្ណដា គ្រប់គ្នា ឆាប់ល្បីប៉ុន្តែ មកដល់ពេលនេះហើយ មិនធ្លាក់កូដ បែរល្បីទៅៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកគាំទ្រភាគច្រើនបង្ហើបថា នេះដោយសារតែ សមត្ថភាព ទេពកោសល្យ មិនត្រឹមតែចេះច្រៀង តែវណ្ណដា ចេះនិពន្ធសាច់ភ្លេងនិងចម្រៀង បានដោយខ្លួនឯង រីឯ អត្តចរឹក និងអកប្បកិរិយារបស់លោក ក៏ធ្វើឲ្យហ្វេនៗ ពេញចិត្តស្តូក ឃើញសាក់ពេញខ្លួន តែវណ្ណដា មានសីលធម៌ល្អ សំពះមនុស្សផងគ្នា មិនថាក្មេងឬចាស់ មិនប្រកាន់ឬកជាតារាល្បី រួសរាយដាក់រាមច្បងនិងសិស្សប្អូនគ្រប់ៗគ្នា។
ជាក់ស្តែង ថ្មីៗនេះ លោក សុវណ្ណ ឬទ្ធី ទម្លាយវីដេអូខ្លីមួយ ទៅជួបតារាប្រុសរូបនេះ នៅក្លឹបកម្សាន្តមួយកន្លែង គឺវណ្ណដា ទទួលស្វាគមន៍យ៉ាងកក់ក្តៅ លេងសើចសប្បាយដោយមិនប្រកាន់ខ្លួន មិនប្រកាន់ឋានៈ ខណៈលោក សុវណ្ណ ឬទ្ធី ពេលនេះ មានជីវភាពមិនដូចមុនហើយក្តី នេះហើយជា មូលហេតុធំធ្វើឲ្យ វណ្ណដា ឈរនៅចំណុចលេខ១ បានយូរថ្នាក់នេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





