បារាំង៖ ខ្សែបម្រើ Georginio Wijnaldum ត្រូវអ្នកគាំទ្របោះឆ្នោតឲ្យក្លាយជាការចុះកុងត្រាដ៏បរាជ័យនិងអាក្រក់បំផុត ប្រចាំឆ្នាំនៅ Ligue 1។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wijnaldum បានផ្ទេរពី Liverpool មកកាន់ Paris Saint-Germain កាលពីរដូវក្ដៅឆ្នាំមុនដោយគ្មានតម្លៃខ្លួនអមជាមួយ កីឡាករឆ្នើមៗផ្សេងទៀតដូចជា Lionel Messi, Gianluigi Donnarumma និង Sergio Ramos ជាដើម។

ដោយឡែក ការចុះកុងត្រាយក Wijnaldum បែរជាក្លាយជាមិនសូវជោគជ័យទៅវិះព្រោះកីឡាករសញ្ជាតិហូឡង់រូបនេះរកបានតែ ៣គ្រាប់និងបញ្ជូនបាល់៣គ្រាប់ក្នុងការបង្ហាញខ្លួនដល់ ៣៨ប្រកួតដែលធ្វើឲ្យសារព័ត៌មាននៅបារាំងនាំគ្នារិះគន់គេ។

អ្នកគាំទ្រនិងអ្នកជំនាញបាល់ទាត់នៅបារាំងក៏បានបោះឆ្នោតតាមរយៈគេហទំព័រ Get French Football News ឲ្យ Wijnaldum ក្លាយជាការចុះកុងត្រាយកដ៏អន់បំផុតប្រចាំឆ្នាំនៅ Ligue1 ហើយពួកគិតថា Wijnaldum លេងមិនបានល្អ មួយផ្នែកក៏មកពី លោក Mauricio Pochettino ជាគ្រូបង្វឹក PSG ផងដែរ៕

ប្រភព៖ sportskeeda