នៅសុខៗសង្សារចាស់ហៅការ គួរទៅឬគេចវេសមិនទៅ?

//s9.kh1.co/fd/fd39c39fad9c52e05ae4f701bfbfca105b6072aa.jpg
នារី

 ៣០-ឧសភា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

នៅសុខៗស្រាប់តែសង្សារចាស់ខលមកហៅទៅចូលរួមមង្គលការ បើជាខ្លួនអ្នក តើអ្នកនឹងទៅចូលរួម ឬគេចវេសមិនទៅ?

យល់ដឹង៖ សម្រាប់មនុស្សមួយចំនួន សង្សារចាស់គ្រាន់តែជាមនុស្សដែលធ្លាប់ឆ្លងកាត់ពេលវេលាល្អៗមកជាមួយគ្នាតែប៉ុណ្ណោះ បើទោះបីជាបែកគ្នាហើយ ក៏នៅតែអាចបន្តរាប់អានគ្នាជាមិត្ត ឬជាអ្នកស្គាល់គ្នាបាន ប៉ុន្តែមនុស្សខ្លះទៀត បែកគ្នាយូរឆ្នាំហើយក៏ដោយ ក៏នៅតែមិនអាចកាត់ផ្តាច់ពីគ្នាបានដោយងាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ចំពោះមនុស្សដែលមិនទាន់កាត់ចិត្តពីសង្សារចាស់បានដាច់ស្រេច វាអាចនឹងពិបាកទទួល នៅពេលដែលលឺដំណឹងថាសង្សារចាស់ជិតចូលរោងការ ហើយអ្វីដែលរឹតតែពិបាកទទួលនោះ គឺសង្សារចាស់ហៅទៅចូលរួមមង្គលការទៀត ដូច្នេះវាអាចនឹងលេចចេញនូវសំនួរមួយដែលសួរខ្លួនឯងថា សង្សារចាស់ហៅការបែបនេះ តើគួរតែទៅ ឬគេចវេសមិនទៅ?

រូបតំណាង
រូបតំណាង

ចម្លើយដែលស័ក្កសមសម្រាប់មនុស្សគ្រប់គ្នានោះ គឺទៅក៏បាន មិនទៅក៏បាន តែបើអ្នកទំនេរ ឬគ្មានអារម្មណ៍អ្វីទេនោះ អ្នកគួរតែទៅដើម្បីទុកជាការាប់អាន គេហៅអ្នកក៏ព្រោះតែចង់បន្តរាប់អានអ្នកជាមិត្ត។ ចំណែកឯចម្លើយដែលថាមិនទៅក៏បាននោះ គឺប្រសិនបើអ្នកនៅតែមានអារម្មណ៍មិនល្អ ឬទៅគ្រាន់តែដើម្បីចង់បញ្ឈឺចិត្តគេ ឱ្យឃើញថាអ្នកស្អាត និងសង្ហារជាងកូនក្រមុំ ឬកូនកម្លោះនោះ មិនចាំបាច់ទៅគឺល្អបំផុត អ្នកគ្រាន់តែផ្ញើចំណងដៃជាការស្រេច ដើម្បីកុំឱ្យមានបញ្ហាដល់គេ ក៏ដូចជាអ្នកខ្លួនឯង។

រូបតំណាង
រូបតំណាង

ដូច្នេះហើយ ចំណុចទាំងអស់នេះ ដែលអ្នករាល់គ្នាគួរតែត្រៀមខ្លួនទុកមុន នៅពេលដែលសង្សារចាស់ហៅទៅចូលរួមមង្គលការ ដើម្បីកុំឱ្យទៅចូលរួមហើយ ធ្វើឱ្យថ្ងៃមង្គលការគេ ក្លាយទៅជាថ្ងៃអពមង្គល ម្យ៉ាងវាក៏ជាការរក្សានូវកិត្តិយសរបស់យើងផងដែរ ព្រោះថាអ្នកខ្លះ ពេលដែលទៅចូលរួមមង្គលការសង្សារចាស់ ទាំងចិត្តនៅស្រលាញ់ រួចក៏បង្កទៅជាបញ្ហាដែលនឹកស្មានមិនដល់ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯង។

រូបតំណាង
រូបតំណាង

ជារួមមក ការទៅចូលរួមមង្គលការសង្សារចាស់ឬក៏អត់ វាមិនសំខាន់ទេ ព្រោះអ្នកគ្មានអ្វីដែលជាប់ពាក់ព័ន្ធនឹងគេនោះទេ អ្នកគ្រាន់តែជាមនុស្សដែលធ្លាប់ឆ្លងកាត់ពេលវេលាមកជាមួយគ្នា ហើយគេក៏ចង់រាប់អានអ្នក ទើបហៅការអ្នក តែបើអ្នកមានអារម្មណ៍មិនល្អ មិនចង់បន្តរាប់អាន វាជាសិទ្ធរបស់អ្នកក្នុងការសម្រេចចិត្ត តែអ្នកត្រូវតែគិតពីខ្លួនឯង និងរក្សាតម្លៃខ្លួនឯងជានិច្ច៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T