បរទេស៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែតដ៏ល្បីឈ្មោះប្រចាំប្រទេស អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថាខ្សែប្រយុទ្ធ Sadio Mane បានសម្រេចចិត្តចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះហើយ ក្រោយខកខានលើកពាន Champions League ជាមួយ Liverpool ដោយសារបរាជ័យក្រោមថ្វីជើងក្រុម Real Madrid ១-០ យប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Mane នៅសល់កុងត្រាត្រឹមតែ ១ រដូវកាលទៀតប៉ុណ្ណោះជាមួយ Liverpool,យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិ សេណេហ្គាល់ រូបនេះទំនងជាមិនចង់បន្តរួមរស់ជាមួយក្រុមហង្សក្រហមទៀត ដោយរូបគេចង់ផ្លាស់ប្តូរបទពិសោធន៍ថ្មី, ខណៈបច្ចុប្បន្នក្លិប Bayern Munich ត្រូវបានគេដឹងថា កំពុងមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយកីឡាករវ័យ ៣០ ឆ្នាំរូបនេះ៕

ប្រភព៖ Fabrizio Romano