មុនដំបូងសងគេ តែពេលនេះហាងតុក្កតា សងប្រាក់ត្រឡប់ទៅគ្រួសារ ដែលធ្វើឲ្យដួលបែក

//s9.kh1.co/a2/a285d12cf88f7dfbe5b4c77fcfb4f9373c9f1a33.webp
សង្គម

 ២៥-ឧសភា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

ហាង​តុក្កតា​ហុងកុង​សង​ប្រាក់​វិញ​ដល់​គ្រួសារ​ដែល​បាន​បង់​ប្រាក់​ចំនួន ៣៣,០០០ ដុល្លារហុងកុង​សម្រាប់​តុក្កតា Teletubbies ដែល​ដួលបែកនោះ។

ហុងកុង៖ ខាងម្ចាស់ហាងលក់ប្រដាប់ក្មេងលេងនៅហុងកុងបានចេញប្រាក់សងវិញពេញលេញ និងសុំទោសចំពេលមានការតវ៉ាជាសាធារណៈកាលពីថ្ងៃអង្គារ បន្ទាប់ពីបានចោទប្រកាន់ក្មេងម្នាក់ថាទាត់ និងបំបែកតុក្កតាដាក់តាំង ដែលមានតម្លៃជាង ៥ម៉ឺនដុល្លារហុងកុង នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល KK Plus ដែលជាហាងលក់ប្រដាប់ក្មេងលេង បានក្លាយជាទីចាប់អារម្មណ៍ ត្រូវបានគេ លើកយកមកនិយាយ គ្រប់ៗគ្នា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបុគ្គលិកបានចោទប្រកាន់កុមារថាមានចេតនាទាត់តុក្កតា Teletubbies ពណ៌មាស កម្ពស់ ១.៨ ម៉ែត្រ ដួលធ្លាក់បែក ធ្វើឲ្យបុគ្គលិក ​បាន​ទាមទារ​ឱ្យ​ឪពុកម្តាយក្មេងនោះ ផ្តល់​ប្រាក់​សំណង​ជាង ៣៣,០០០ ដុល្លារហុងកុង ប្រហែលជិត ៥ ពាន់ដុល្លារ ក្រោយពីបញ្ចុះតម្លៃរួច។

ប៉ុន្តែវីដេអូនៃឧបទ្ទវហេតុនេះ ដែលបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីយប់ថ្ងៃអាទិត្យ បានបង្ហាញថា កុមារបានត្រឹមតែឈរបន្តិច ទល់នឹងតុក្កតាដែលមិនមាន ខ្សែរបងបន្ទាត់ហាមឃាត់ ខណៈក្នុងហាងមានមនុស្សច្រើន ដែលធ្វើឲ្យ សាធារណជន ធ្វើការ បញ្ចេញមតិរិះគន់ ការដោះស្រាយរបស់ក្រុមហ៊ុនចំពោះបញ្ហានេះ។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Kidsland International Holdings Limited ដែលជាអ្នកលក់រាយរបស់ក្មេងលេងដែលបានចុះបញ្ជី និងប្រតិបត្តិករនៃ KK Plus បានចេញលិខិតសុំទោសជាលាយលក្ខណ៍អក្សរទៅកាន់គ្រួសារចំពោះភាពយល់ច្រឡំ ហើយបានប្រគល់ប្រាក់វិញសងទៅ​ឪពុកម្តាយក្មេងនោះតែម្តង៕

ប្រភព៖ https://www.scmp.com/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T