គួរដឹង! អាហារទាំងនេះ មិនគួរញ៉ាំមុនពេលចូលគេងទេ​!

//s9.kh1.co/60/60e208bdc1daff43667577d2a01dd67543b170c1.jpg
យល់ដឹង

 ២៤-ឧសភា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ការញ៉ាំអាហារពេលយប់ ឬមុនពេលគេង អាចនឹងបង្កការរំខានដល់សុខភាពយើង ប្រសិនជាមិនដឹងពីគុណវិបត្ដរបស់វា។

ការញ៉ាំអាហារពេលយប់ ឬមុនពេលគេង អាចនឹងបង្កការរំខានដល់សុខភាពយើង ប្រសិនជាមិនដឹងពីគុណវិបត្ដរបស់វា។ ខាងក្រោមគឺជាប្រភេទអាហារមួយ​ចំនួន​មិនគួរញ៉ាំពេលយប់ ឬមុនពេលគេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.សូកូឡា

អាហារដែលមានផ្ទុកទៅដោយជាតិសូកូឡាច្រើន មិនថា នំ ភេសជ្ជៈ ឬបង្អែមនោះទេ គឺមិនគួរ​ញ៉ាំទេ ប្រសិនបើយើង​មិនចង់មានការរំខានដំណេក។ ជាក់ស្ដែងណាស់ថា ប្រភេទអាហារដែលមានជាតិសូកូឡាខ្ពស់ នឹងបង្ក​​ការលំបាកដល់ប្រព័ន្ធរំលាយអាហារ ធ្វើ​ឲ្យ​ពិបាកធ្វើការនៅពេលដែលខ្លួនប្រាណត្រូវការសម្រាក។ អាហាប្រភេទ​នេះ យើងអាចញ៉ាំ ឲ្យបានយ៉ាងហោច ៦ទៅ ៧ម៉ោង មុនពេលចូលគេងទើបជាការល្អ។

២.ឈីស

ឈីស ជាទូទៅត្រូវបានគេចាត់ទុកថាជាប្រភេទអាហារដែលល្អសម្រាប់សុខភាព ប៉ុន្ដែមានចំណុចមួយគួរឲ្យស្ដាយដែលអាហារប្រភេទនេះ មិនត្រូវបានគេណែនាំឲ្យញ៉ាំ មុនពេលគេងទៅវិញ។ ឈីសជាប្រភេទអាហារដែលផលិតឡើងដោយសាច់ និងសម្បូរប្រភេទអាមីណូអាស៊ីដម្យ៉ាង ឈ្មោះថា Tyramine ដែលមានតួនាទីជំរុញការបញ្ចេញអ័រម៉ូន Noradrenaline ដែលរំញោចខួរក្បាល និងការពារពីការងងុយគេង។ អាហារប្រភេទនេះអាចជ្រើស​រើសញ៉ាំ យ៉ាងហោច ឲ្យបាន ៥ម៉ោង មុនពេលចូលគេង។

៣. ការ៉េម

ការ៉េម ជាប្រភេទអាហារដែល មានកម្រិតជាតិផ្អែមខ្ពស់ មិនចាញ់សូកូឡានោះទេ។ វាក៏ស្ថិតនៅក្នុងតារាងអាហារដែលត្រូវបានគេហាមមិនឲ្យញ៉ាំមុនពេលគេង។ ជាក់ស្ដែងណាស់ថា អាហារដែលមានជាតិស្ករ ដូចជាការ៉េម និងបង្អែម ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នៅដំណាក់កាលដំបូង បន្ទាប់មកវាក៏ត្រូវធ្លាក់ចុះវិញ ការធ្លាក់ជាតិស្ករក្នុងឈាមភ្លាមៗ នោះវានឹងរំញោចទៅកាន់ក្រពេញ Adrenal ដែលជំរុញឲ្យមានការកើនឡើងកម្រិត​អ័រម៉ូន cortisol និងធ្វើឱ្យរាងកាយភ្ញាក់ពីដំណេកនៅពាក់កណ្ដាលយប់។

៤. ដំឡូងកំប៉ុង

ដំឡូងកំប៉ុងជាប្រភេទអាហារសម្រន់ដែលពេញនិយម ហើយមានរសជាតិប្រៃៗ។ ប៉ុន្ដែគួរឲ្យស្ដាយ អាហាប្រភេទនេះ ក៏ស្ថិតក្នុងការហាមមិនគួរញ៉ាំមុនពេលគេងដែរ ព្រោះរសជាតិប្រៃ វានឹងធ្វើឲ្យខ្លួនប្រាណរបស់យើង​ឆាប់ខ្សោះជាតិទឹក។ កត្ដានេះ វាបង្កឲ្យយើង​មានអារម្មណ៍អស់កម្លាំង ពេលក្រោកពីគេង ឬមានអារម្មណ៍ស្រេកទឹកពេលយប់ អាចធ្វើឲ្យយើងភ្ញាក់បាន។ ពោលពពួកអាហារដែលមានរសជាតិប្រៃ គួរតែជៀសវាង គឺជាការល្អបើចង់ឲ្យដំណេកបានស្កប់ស្កល់។ តែបើចង់ញ៉ាំ គួរតែជ្រើសរើសពេលវេលា ឲ្យបានយ៉ាងហោច ៣ទៅ ៤ម៉ោង មុនពេលគេង។

៥.អាហារហឹរ

អាហារហឹរ ដូចដែលបានដឹងកន្លងមក ជាប្រភេទអាហារបង្កការរំខានខ្លាំងដល់​ប្រព័ន្ធរំលាយអាហាររបស់យើង រាប់ចាប់ពីមាត់ទៅដល់ក្រពះ។ ពពួកអាហារហឹរ មានផ្ទុកសារធាតុ capsaicin ខ្ពស់ សារធាតុនេះបង្កើនសីតុណ្ហភាព រំខានដល់ដំណើរការគ្រប់គ្រងកម្ដៅនៃរាងកាយ ក៏ជាកត្ដានាំឱ្យរំខានដំណេកយើងបាន។ ក្រៅពីនេះ មានពពួក​អាហារជាតិខ្លាញ់ និងកាបូអ៊ីដ្រាតខ្ពស់ គួរតែជៀសវាងផងដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T