អង់គ្លេស៖ លោក Thomas Tuchel ដែលជាគ្រូបង្វឹករបស់ក្រុម Chelsea បាននិយាយថា ក្រុមទាំងប្រាំដែលមានឱកាសប្រជែងពាន Premier League ខ្ពស់ជាងគេនៅរដូវកាលក្រោយមាន Chelsea, Liverpool, Manchester City, Tottenham Hotspur និង Manchester United ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Man City ទើបតែលើកពាន Premier League ជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំចុងក្រោយកាលពីថ្ងៃទី២៣ខែឧសភាកន្លងទៅ ខណៈដែល Liverpool ចាញ់ Man City តែ១ពិន្ទុប៉ុណ្ណោះនិងឈរនៅលេខ២តែបានឈ្នះពាន Carabao Cup និង FA Cup និងកំពុងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UCL ។


Chelsea ឯណេះវិញ ឈរនៅលេខរៀងទី៣ ខណៈដែល Spurs របស់លោក Antonio Conte ត្រឡប់មកលេងពាន Champions League វិញក្រោយដណ្ដើមកៅអីលេខ៤ជាមួយ Arsenal យ៉ាងស្វិតស្វាញរួចមក។


Manchester United ដែលបញ្ចប់រដូវកាលដោយលេខរៀងទី៦ គឺមានកៅអីលេងនៅ Europa League នារដូវកាលក្រោយដោយ Tuchel មើលឃើញថាលោក Erik Ten Hag ក៏អាចដឹកនាំក្រុមនេះឲ្យក្លាយជាក្រុមខ្លាំងនៅ PL ដែរ។

លោក Tuchel បាននិយាយថា៖
វានឹងក្លាយជាការប្រណាំងប្រជែងដ៏លំបាកមួយ។ Manchester United នឹងចូលប្រជែងដែរ Tottenham ក៏នឹងប្រជែងយកពាននេះដែរជាមួយ Antonio Conte ។ ពួកយើងក៏ចង់រក្សាការប្រជែងដណ្ដើមពាននេះដែរហើយ Liverpool និង Man City នឹងធ្វើគ្រប់យ៉ាងដើម្បីធ្វើឲ្យក្រុមរបស់គេកាន់តែធំដោយស្តង់ដាររបស់គេខ្ពស់ណាស់។ នេះជាការប្រកួតដែលពួកយើងត្រូវប្រឈមមុខ។

ប្រភព៖ metro