អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នកមានហានិភ័យខ្ពស់!

https://s9.kh1.co/13/13a54b0a15f3887c0e46aa51aa32b22d97622807.jpg
យល់ដឹង
 24-May-2022 2pm · a month ago

វាក់សាំង Jynneos គឺជាប្រភេទវាក់សាំងប្រើប្រាស់សម្រាប់ការពារពីជំងឺអុតធំ ដែល​ត្រូវចាក់ចំនួន២ដូសទើបអាចការពារពីជំងឺអុតធំបាន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) កាលល្ងាចថ្ងៃច័ន្ទ ទី២៣ ខែឧសភា កន្លងទៅបានឲ្យ​ដឹង​ថា អាមេរិកកំពុង​រៀប​ចំបញ្ចេញវាក់សាំងបង្ការជំងឺ អុតស្វាពី​ឃ្លាំង​របស់​ខ្លួន​សម្រាប់ចាក់​ឲ្យ​ក្រុមមនុស្សដែលស្ថិតក្នុងតំបន់ប្រឈមខ្លាំង ខណៈ​ដែល​អាមេរិក​ក៏ទើបតែរកឃើញករណីថ្មីម្នាក់ទៀត និងសង្ស័យបួននាក់បន្ថែមនៃការឆ្លងជំងឺ​អុតស្វានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រីវេជ្ជបណ្ឌិត Dr. Jennifer McQuiston មន្ដ្រីជាន់ខ្ពស់នៅ CDC បានមានប្រសាសន៍ថា ដើម្បី​ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ អាមេរិកក៏សម្រេចបញ្ចេញវាក់ Jynneos សម្រាប់ប្រើប្រាស់សម្រាប់ក្រុមមនុស្សដែលស្ថិតក្នុងតំបន់ហារនិភ័យបំផុត។ បច្ចុប្បន្នអាមរិកមានចំនួនវាក់សាំង Jynneos ​ដែល​អាច​ប្រើ​បាន​ភ្លាមៗ​ជាង ១ពាន់ដូសហើយ​ថា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត ក្រុម​ហ៊ុន​ខាង​វ៉ាក់សាំង​នឹង​បន្ត​ផ្ដល់​បន្ថែម​ទៀត។​

ជាក់ស្ដែងណាស់វាក់សាំង Jynneos គឺជាប្រភេទវាក់សាំងប្រើប្រាស់សម្រាប់ការពារពីជំងឺអុតធំ ដែល​ត្រូវចាក់ចំនួន២ដូសទើបអាចការពារពីជំងឺអុតធំបាន ដូច្នេះសម្រាប់ជំងឺអុតស្វា ក៏ត្រូវចាក់ចំនួន២ដូសដូចគ្នាទើបមានប្រសិទ្ធភាព។ ថ្វីដ្បិត​តែចំនួនវាក់សាំនៅមិនទាន់មានតម្រូវការចាំបាច់ខ្លាំង តែលោកស្រីរំពឹងថា អាមេរិក ខិតខំប្រឹងផលិតបន្ថែមទៀតឲ្យបានច្រើនដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងខាងមុខ។

មានវាក់សាំង ACAM2000 មួយប្រភេទទៀតក៏ជាវាក់សាំង ការពារពីជំងឺ អុតធំ អាមេរិកមិនទាន់សម្រេចបញ្ចេញឲ្យប្រើប្រាស់នៅឡើយក្នុងករណីដែលមិនទាន់ចាំបាច់ខ្លាំង។ វាក់សាំង ACAM2000 ជាប្រភេទវាក់សាំង ជំនាន់ចាស់ និងមានចំនួនច្រើនដល់ទៅជាង ១០០លានដូស បានរក្សាទុក សម្រាប់ប្រើប្រាស់ប្រសិនជាស្ថានភាពជំងឺមាន​​​រាតត្បាតខ្លាំង។

ទន្ទឹមគ្នានេះដែរលោកវេជ្ជបណ្ឌិត Dr. John Brooks ប្រធាន CDC ក៏បញ្ជាក់​​ដែរថា ជំងឺ អុតស្វា នេះគឺមិនមែនជាជំងឺកាមរោគឆ្លងតាមការរួមភេទដូចជាជំងឺអេដស៍ ប្រមេះនោះទេ តែ​វាឆ្លងតាមទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកជំងឺ។ ក្នុងករណីសង្ស័យចេញរោគសញ្ញា ដូចជា ក្ដៅខ្លួន ឈឺក្បាលខ្លាំង ឡើងកូនកណ្ដុរ មានពងបែកលើខ្លួន ឬមានប្រវត្ដិធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ​ សូមប្រញាប់រាយការណ៍ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើតេស្ដតាមដាលជៀសវាងការរាលដាលជាបន្ដបន្ទាប់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង