បរទេស៖ ខ្សែប្រយុទ្ធ Kylian Mbappe បានផ្ញើសារតាម Whatsapp ទៅកាន់លោកប្រធានក្លិប Real Madrid គឺ Florentino Perez បន្ទាប់ពីគេបានបន្តកុងត្រាថ្មីជាមួយក្លិប Paris Saint-Germain ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Real Madrid បានតាមទិញយក កីឡាករសញ្ជាតិបារាំងរូបនេះតាំងពីរដូវកាលមុនដល់ទៅ២ដងប៉ុន្តែត្រូវ PSG បដិសេធខណៈដែល Mbappe ត្រូវបានគេរាយការណ៍ថាពិតជាចង់ផ្លាស់មកលេងនៅ Real Madrid ណាស់ដោយសារតែគេជាអ្នកគាំទ្រក្លិបនេះតាំងពីក្មេង។

យ៉ាងណាមិញ ក្រោយអស់កុងត្រាជាមួយ PSG គឺ Real Madrid សង្ឃឹមយ៉ាងខ្លាំងថានឹងបាន Mbappe មកដោយគ្មានតម្លៃខ្លួនប៉ុន្តែខ្សែប្រយុទ្ធរូបនេះបែរជាបដិសេធសំណើ Real Madrid និងបន្តកុងត្រាថ្មីស្នាក់នៅទឹកដី Parcs des Princes បន្តរហូតដល់ឆ្នាំ២០២៥ទៅវិញ។

សារព័ត៌មាន El Chiringuito បានបង្ហើបពីសារដែល Mbappe ផ្ញើទៅ Perez ថា៖
លោក Florentino Perez , ខ្ញុំចង់ជូនដំណឹងទៅលោកថាខ្ញុំនឹងស្នាក់នៅ PSG បន្ត។ ខ្ញុំចង់អរគុណលោកដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានផ្ទេរទៅ Real Madrid ដែលជាក្លិបដែលខ្ញុំគាំទ្រតាំងពីក្មេង។ ខ្ញុំសង្ឃឹមថាលោកនឹងយល់ពីការសម្រេចចិត្តរបស់ខ្ញុំ។សូមឲ្យសំណាងល្អនៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ។

ប្រភព៖ sportskeeda