អង់គ្លេស៖ យោងតាមអ្នកកាសែត Fabrizio Romano គឺខ្សែបម្រើ Christian Pulisic និង Hakim Ziyech អាចនឹងមានឱកាសចាកចេញពីក្លិប Chelsea ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកកាសែតរូបនេះបានបង្ហើបទៀតថា Pulisic ចង់ស្នាក់នៅទឹកដី Stamford Bridge បន្តប៉ុន្តែគេនឹងពិភាក្សាជាមួយក្លិបថាគេអាចមាននាទីលេងបានច្រើន ឬអត់ខណៈ Ziyech ក៏ជាបេក្ខភាពម្នាក់ទំនងជាចែកផ្លូវជាមួយក្លិបដែរ។

Fabrizio Romano បានសរសេរថា៖
Christian Pulisic នឹងមានការជួបនិយាយគ្នាជាមួយ Chelsea ដើម្បីពិភាក្សាលើអនាគតរបស់គេបើទោះបីជាគេចង់ស្នាក់នៅ Chelsea បន្តក៏ដោយ។ Hakim Ziyech ក៏ជាកីឡាករម្នាក់ទៀតដែលចាត់ទុកថាអាចមានឱកាសចាកចេញផងដែរ។

គួរបញ្ជាក់ផងដែរថា Christian Pulisic ផ្ទេរពី Borussia Dortmund មក Chelsea កាលឆ្នាំ២០១៩ ខណៈ Hakim Ziyech ផ្ទេរពី Ajax មកកាន់ទឹកដី Stamford Bridge កាលឆ្នាំ២០២០៕


ប្រភព៖ caughtoffside