អង់គ្លេស៖ លោក John Barnes បាននិយាយថា ខ្សែប្រយុទ្ធ Criatiano Ronaldo គឺជាមូលហេតុដែលធ្វើឲ្យក្រុមទាំងមូលមិនសហការគ្នា និងមិនមានភាពរីករាយក្នុងការលេងបាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិព័រទុយកាលលរូបនេះបានផ្លាស់ពី Juventus មកកាន់ Manchester United កាលរដូវក្ដៅឆ្នាំមុន និងបានស៊ុតបញ្ចូលទី២៤គ្រាប់នៅរដូវកាលនេះ។

យ៉ាងណាមិញ បើទោះជាមានវត្តមាន Ronaldo ក៏ដោយក៏ Man UTD ក្លាយជាដុនដាបជាងរដូវកាលមុនទៅទៀតដោយបញ្ចប់រដូវកាលជាមួយចំណាត់ថ្នាក់លេខ៦ បាត់បង់កៅអីលេង Champions League ខណៈដែលកីឡាករមួយចំនួនដូចជា Luke Shaw ជាដើមបានត្អូញត្អែរថា ក្នុងក្រុមមានបញ្ហាដែលត្រូវដោះស្រាយ។

លោក John Barnes វិញបានគិតថាមូលហេតុដែលក្រុមមិនសូវចុះសម្រុងគ្នានិងបាត់បង់ភាពរីករាយក៏ព្រោះតែ Ronaldo ៖
គេបានធ្វើឲ្យក្រុមមិនចុះសម្រុងគ្នានិងមិនមានភាពរីករាយ។នៅពេលបាល់មិនបានបញ្ជូនមកយើងគេ គេលើកដៃឡើងលើអាកាស ដែលនោះជាឧទាហរណ៍ល្អមួយ មិនអ៊ីចឹង? ក្ដីសប្បាយរីករាយនៅ Manchester United គឺជាបញ្ហាហើយអ្នកណាជាអ្នកធ្វើឲ្យក្រុមបាត់បង់សេចក្ដីសុខ? គេតែងតែបង្ហាញកាយវិការថា គ្រប់យ៉ាងមកពីអ្នកផ្សេង គេគ្រាន់តែធ្វើការងាររបស់គេប៉ុណ្ណោះហើយនោះមិនមែនជាអ្វីដែលអ្នកដឹកនាំគេធ្វើឡើយ គេធ្វើគឺដើម្បីខ្លួនឯងទេ។ អ្នកគាំទ្រស្រលាញ់គេហើយពេលគ្រប់យ៉ាងមិនទៅតាមអ្វីដែលគេចង់បាន គេនិយាយថា...នោះមិនមែនជាកំហុសគេទេ។

ប្រភព៖ sportskeeda