ពិតអត់? តកុងត្រាថ្មីហើយភ្លាម Mbappe ស្រាប់តែរំអុក PSG ឱ្យលក់មិត្តរួមក្រុមរូបនេះចេញនៅរដូវកាលក្រោយ

//s9.kh1.co/e3/e3360c924b580ffc445605f55a08a7afbef92da8.jpg
កីទ្បា

 ២២-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

តកុងត្រាថ្មីហើយភ្លាម, Mbappe ស្រាប់តែរំអុក PSG ឱ្យលក់មិត្តរួមក្រុមរូបនេះចេញនៅរដូវកាលក្រោយ

បរទេស៖ យោងតាមគេហទំព័រ Goal.com បានឱ្យដឹងថា Kylian Mbappe បានយល់ព្រមបន្តកុងត្រាថ្មីជាមួយ Paris Saint-Germain រយៈពេល ៣ ឆ្នាំបន្ថែមទៀត ពោលគឺដល់ឆ្នាំ ២០២៥, ដូច្នេះខ្សែប្រយុទ្ធដែលមានទេពកោសល្យវ័យ ២៣ ឆ្នាំរូបនេះនឹងមិនចាកចេញទៅកាន់ Real Madrid ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylian Mbappe 
Kylian Mbappe 

ស្របពេលដែលមានដំណឹងល្អ ក្រោយ Mbappe បន្តកុងត្រាថ្មីបែបនេះ ប៉ុន្តែ Neymar Jr. អាចនឹងត្រូវចាកចេញពី PSG នៅរដូវកាលក្រោយវិញ ដោយសារក្លិបអ្នកមានបារាំងគ្រោងលក់រូបគេចេញតាមការទាមទាររបស់ Mbappe ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងសំណូមពរចង់ឱ្យក្លិបនាំយកមិត្តរួមសញ្ជាតិ Ousmane Dembele មកជំនួសវិញ, នេះបើតាមការអះអាងរបស់អ្នកកាសែតសញ្ជាតិ អេស្ប៉ាញ លោក Sergio Santos៕

Neymar Jr.
Neymar Jr.

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T