អីយ៉ាស់! R.Madrid ងាកមកចាប់អារម្មណ៍ខ្សែប្រយុទ្ធនៅ Premier League ៣ រូបនេះវិញ ក្រោយយក Mbappe អត់បាន

//s9.kh1.co/2a/2a42e201b17f913f9e9a8225a4e0082f5472a5d1.jpg
កីទ្បា

 ២២-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

R.Madrid ងាកមកចាប់អារម្មណ៍ខ្សែប្រយុទ្ធនៅ PL ៣ រូបនេះវិញ ក្រោយយក Mbappe អត់បាន

បរទេស៖ Real Madrid កំពុងពិចារណាចង់បាន Mohamed Salah, Sadio Mane ខ្សែប្រយុទ្ធរបស់ Liverpool និង Richarlison ខ្សែប្រយុទ្ធរបស់ Everton វិញ ក្រោយផ្ទេរយក Kylian Mbappe អត់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ បន្ទាប់ពីមានរឿងស្រពិចស្រពិលរវាង Mbappe និង Real Madrid មួយរយៈ ពេលនេះត្រូវបានទម្លាយជាផ្លូវការហើយ ក្រោយម្សិលមិញខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំបានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ Paris Saint-Germain រយៈពេល ៣ រដូវកាលបន្ថែមទៀត។

រូបភាព
រូបភាព

យោងតាមការចុះផ្សាយរបស់កាសែត The Athletic បានឱ្យដឹងថា ក្រោយ Real Madrid ផ្ទេរយក Mbappe អត់បានបែបនេះ ពេលនេះពួកគេបានបង្វែរផែនការដើម្បីនាំចូលខ្សែប្រយុទ្ធថ្មីមកជួយក្រុមនៅរដូវកាលក្រោយ, ក្នុងនោះ Richarlison ជាគោលដៅចម្បង ដោយឡែក Salah និង Mane ក៏ក្លិបកំពុងពិចារណាចង់បានដូចគ្នា៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T