អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick ប្រាប់ពីរឿងដែលសោកស្តាយបំផុតក្នុងការធ្វើការងារជាមួយក្រុមបិសាចក្រហម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ លោក Rangnick ត្រូវបានក្លិបតែងតាំងជាអ្នកចាត់ការក្រុមជំនួសលោក Ole Gunnar Solskjaer កាលពីខែមករា ប៉ុន្តែ លោកពុំបានជួយឲ្យក្រុមឈ្នះពានរង្វាន់អ្វីឡើយ ពោលបាត់បង់ពានដល់បួនដូចជា Premier League, FA Cup, EFL Cup និង Champions League។

លោក Rangnick បាននិយាយថា៖
ក្រោយពីបរាជ័យទល់នឹង Atletico Madrid គឺ ពួកយើងពុំបានស្វែងរកទម្រង់លេងល្អបាន។ ពួកយើងបានបាត់បង់កម្លាំងចិត្ត។ វាទាក់ទងទៅនឹងកម្លាំងចិត្ត និង ការសហការគ្នាជាក្រុម។ វាជារឿងដ៏សោកស្តាយបំផុតដែលខ្ញុំមិនអាចជួយក្រុមបានទាក់ទងនឹងការសហការយល់ចិត្តគ្នា៕

ប្រភព៖ metro