កាន់តែលេចធ្លោ ពេល សំណាង អេលីណា តុបតែងខ្លួនបែបនេះ

//s9.kh1.co/5e/5e602bba40b1d9adc3a22393290a7ff1cce6d61e.png
តារា & កម្សាន្ដ

 ២១-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

រូបមួយសន្លឹកណាក៏ស្អាត ហើយរូបភាពថ្មីនេះ កាន់តែធ្វើឲ្យហ្វេនលង់នឹងសម្រស់កញ្ញា សំណាង អេលីណា។

ភ្នំពេញ៖ បវរកញ្ញាចក្រវាឡជំនាន់ទី៣ កញ្ញា សំណាង អេលីណា ជាបវរកញ្ញាវ័យក្មេងមួយរូបដែលមានប្រជាប្រិយភាពខ្លាំងម្នាក់កាលពីឆ្នាំ២០១៩។ ពិតណាស់ ក្រោយជាប់ឈ្មោះជា Miss Universe Cambodia និងបញ្ចាប់ការប្រកួតលើឆាកអន្តរជាតិភ្លាម នាងក៏ទទួលបានការងារជាច្រើន។ លើសពីនេះទៅទៀត នាងក៏បានថតខ្សែភាពយន្តជាបន្តបន្ទាប់មកទល់នឹងពេលនេះផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើទោះបី កញ្ញា សំណាង អេលីណា ជាសិល្បការិនីទើបតែប្រឡូកក្នុងវិស័យសិល្បៈ ប៉ុន្តែនាងពិតជាមានសមត្ថភាពនិងទេពកោសល្យមិនចាញ់រៀមច្បងប៉ុន្មានឡើយ។ ក្នុងនោះដែរ បើងាកទៅមើលរូបសម្ផស្សនាង គេឃើញថាតារារូបនេះពិតជាមានមុខមាត់ស្រស់ស្អាត រូបរាងស្លីម ហើយថែមទាំងមានកម្ពស់ខ្ពស់ទៀតផង។ 

តួយ៉ាង ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា កញ្ញា សំណាង អេលីណា តែងតែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែកប្លែកអារម្មណ៍ជាមួយនឹងរូបភាពនាងជានិច្ច ខណៈដែលនាងតុបតែងខ្លួនម្ដងៗគឺស្រស់ស្អាតផូរផង់នោះ។ ហើយថ្មីៗនេះ នាងបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមលង់នឹងសម្រស់នាងជាថ្មីម្ដងទៀត ស្របពេលរៀបចំខ្លួនផាត់មុខយ៉ាងស្អាត ហើយស្លៀកនូវឈុតចងពុង បញ្ចេញសាច់ស្មាសខ្ចីមើលទៅពិតជាមានភាពទាក់ទាញ ហើយលេចធ្លោខ្លាំង៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
សំណាង អេលីណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T