ហូឡង់៖ ភ្នាក់ងាររបស់ខ្សែការពារ Jurrien Timber នៃក្លិប Ajax បានបង្ហើបតម្រុយថាកីឡាកររូបនេះជិតនឹងផ្លាស់មកក្លិបបិសាចក្រហម Manchester United ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Erik Ten Hag ដែលជាអតីតគ្រូរបស់ Ajax ត្រូវបានតែងតាំងឲ្យក្លាយជាគ្រូបង្វឹករបស់បិសាចក្រហមចាប់ពីរដូវកាលក្រោយទៅ ហើយលោកទំនងជាចង់យក Timber មកកាន់ទឹកដី Old Trafford ដែរ។

ទន្ទឹមនឹងពាក្យចចាមអារ៉ាមនោះ ភ្នាក់ងាររបស់គេគឺក្រុមហ៊ុន Forza Sports Group បានបង្ហោះវីដេអូនៅព្រលានយន្តហោះ ក្រោមពាក្យមួយឃ្លាថា៖

ដល់ពេលត្រូវបិទបញ្ចប់ការព្រមព្រៀងហើយ។
យ៉ាងណាមិញ Jurrien Timber នៅសល់កុងត្រាជាមួយ Ajax រហូតដល់ឆ្នាំ២០២៤ ដោយបង្ហាញខ្លួនបាន៣៨ប្រកួតឲ្យ Ajax នារដូវកាលនេះ៕

ប្រភព៖ thesun