បុគ្គលមានទម្លាប់ល្អទាំង ១៥ យ៉ាងនេះ នឹងរស់នៅក្នុងជីវិតដ៏ប្រពៃ ជាទីគោរពសរសើរ!

//s9.kh1.co/ac/ac1d4da9a465366eb5f0b2e9ac429ef0a0e8a9b9.jpg
យុវវ័យ

 ១៨-ឧសភា-២០២២ ៧ល្ងាច · ២ ឆ្នាំមុន

បុគ្គលដែលមានទម្លាប់ល្អទាំង ១៥យ៉ាងនេះ នឹងរស់នៅក្នុងជីវិតដ៏ប្រពៃ ពោរពេញដោយសុភមង្គល និងពោរពេញដោយជោគជ័យ ក្លាយជាទីគោរពសរសើររបស់មនុស្សជុំវិញខ្លួន!

យល់ដឹង ៖ សុភមង្គលគឺជារបស់ដែលមនុស្សគ្រប់គ្នាចង់បាន ប៉ុន្តែវាជាការលំបាក ប្រសិនបើមនុស្សមិនរៀបចំផ្នត់គំនិតត្រឹមត្រូវ ដើម្បីរីករាយនឹងរឿងល្អនៅក្នុងពិភពលោកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្ស​ជា​ច្រើន​ ព្យាយាម​ពេញ​មួយ​ជីវិត ប៉ុន្តែ​មិន​ដែល​រក​ឃើញ​សុភមង្គល​ពិត​ឡើយ។ នោះក៏ព្រោះតែពួកគេ មិនចេះពេញចិត្តនឹងអ្វីដែលខ្លួនមាន មិនអាចស្វែងរកភាពរីករាយនៅក្នុងអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួន។

ទម្លាប់​ល្អ​ទាំង ១៥ នេះ​នឹង​ជួយ​អ្នក​ដើម្បីស្វែងរកសុភមង្គលពិតប្រាកដ៖

១. កោតសរសើរជីវិត និងតែងតែរក្សាការចង់ដឹងចង់ឃើញដូចកូនក្មេងអំពីពិភពលោកនេះ។ ចងចាំរឿងល្អដែលកើតឡើងនៅជុំវិញ ហើយរៀនឲ្យតម្លៃអ្វីគ្រប់យ៉ាងដែលអ្នកមាន។

២. កុំនិយាយពាក្យអវិជ្ជមាន និងកុំបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងអាងនៃភាពអវិជ្ជមាន។ ពេល​មាន​រឿង​ខុស​ត្រូវ​តែ​ហ៊ាន​ប្រឈម​មុខ​នឹង​គេ ព្រោះការប្រឈមមុខនឹងជីវិតនេះ អាចធ្វើឲ្យអ្នកមានភាពចាស់ទុំជារៀងរាល់ថ្ងៃ។

៣. វាយតម្លៃគោលដៅផ្ទាល់ខ្លួនរបស់អ្នក ហើយទទួលស្គាល់យ៉ាងច្បាស់នូវគោលដៅក្នុងផែនការជិត និងរយៈពេលវែង ប្រមើល មើលរយៈពេលប៉ុន្មានដើម្បីជំរុញឈាមទៅរកការអនុវត្ត។

រូបតំណាង
រូបតំណាង

. កុំងាយនឹងបង្អាក់ក្តីសង្ឃឹមរបស់អ្នកដទៃ ព្រោះនោះប្រហែលជាក្តីសង្ឃឹមតែមួយគត់របស់ពួកគេ។

៥. ជារៀងរាល់ថ្ងៃ សូមចំណាយពេលរៀបចំបន្ទប់របស់អ្នក ព្រោះការ​រស់​នៅ​ក្នុង​កន្លែង​រញ៉េរញ៉ៃ កខ្វក់​ធ្វើ​ឲ្យ​ចិត្ត កាយ វិញ្ញាណ​មនុស្ស​ប៉ះពាល់​ ដោយភាព​មិន​ប្រុង​ប្រយ័ត្នរបស់អ្នក។ ដូច្នេះ​សូម​ចំណាយ​ពេល​ខ្លី​ក្នុង​ថ្ងៃ​ដើម្បី​សម្អាត​បរិស្ថាន​រស់នៅ ព្រោះទម្លាប់​នេះ​ក៏​អាច​ជួយ​អ្នក​បំបាត់​ស្ត្រេស​បាន​ដែរ​។

៦. កន្លះម៉ោងមុនពេលចូលគេង សូមបិទទូរសព្ទរបស់អ្នក ហើយដាក់វាឲ្យឆ្ងាយ រួច​គិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​រីករាយ។ អានសៀវភៅ ស្តាប់តន្ត្រី មិនចាំបាច់គិតអំពីអ្វីដែលបានកើតឡើងនៅថ្ងៃនេះ ឬអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកនោះទេ។ សូមចំណាយពេលនេះសម្រាប់តែខ្លួនអ្នក។

៧. បង្កើតមិត្តជាមួយមិត្តវិជ្ជមាន ព្រោះពួកគេអាចជំរុញអ្នកឲ្យសម្រេចក្តីសុបិនរបស់អ្នក និងជួយអ្នកឲ្យដឹងពីភាពខ្លាំងរបស់អ្នក។

រូបតំណាង
រូបតំណាង

៨. រៀនគោរព និងរាប់អានអ្នកដ៏ទៃដោយស្មោះត្រង់ និងសប្បុរស។ រៀនទទួលយកបុគ្គលិកលក្ខណៈ និងជីវិតរបស់អ្នកដទៃ ហើយដាច់ខាតកុំព្យាយាមផ្លាស់ប្តូរនរណាម្នាក់។

៩. ពេល​អ្នក​ផ្សេង​និយាយ ឬ​បញ្ចេញ​មតិយ៉ាងណា ឬទោះបីជាអ្នកត្រូវដោះស្រាយរឿងបន្ទាន់ក៏ដោយ អ្នកត្រូវតែនិយាយថា "សុំទោស" ដើម្បីធ្វើឲ្យអ្នកដ៏ទៃមានអារម្មណ៍គោរព និងមានទំនុកចិត្ត។

១០. រក្សាអាកប្បកិរិយាវិជ្ជមានជានិច្ច ព្រោះនេះទម្លាប់បង្ហាញថាអ្នកកំពុងរស់នៅក្នុងទីតាំងសកម្ម។ ជារៀងរាល់ថ្ងៃ គំនិតថ្មីៗកើតឡើង សាកល្បងសួរខ្លួនឯងថា "តើខ្ញុំកំពុងធ្វើអ្វីឥឡូវនេះ?"។

១១. រស់នៅរហូតដល់អាយុចាស់ សិក្សារហូតដល់អ្នកបិទភ្នែក។ ពង្រឹងចំណេះដឹងទាក់ទងនឹងវិជ្ជាជីវៈ និងចំណាប់អារម្មណ៍របស់អ្នក។ ត្រូវ​មាន​ភាព​ក្លាហាន​ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រីករាយ និង​រំភើប។

រូបតំណាង
រូបតំណាង

១២. ជឿជាក់លើខ្លួនឯង មិនថាអ្នកជួបការលំបាក ឬស្ថិតក្នុងស្ថានភាពបែបណានោះទេ អ្នកត្រូវតែជឿជាក់លើខ្លួនឯង ព្រោះវាងាយស្រួលក្នុងការស្វែងរកវិធីដោះស្រាយបញ្ហា។

១៣. មិនគួរឃោរឃៅពេក ជ្រុលហួសហេតុពេក សូមព្យាយាមរកវិធីដើម្បីរកឲ្យឃើញនូវអ្វីដែលរីករាយតិចតួចនៅជុំវិញ។ ព្យាយាមអនុញ្ញាតឲ្យខ្លួនអ្នកកំប្លែងបន្តិច និងព្យាយាមធ្វើឲ្យជីវិតនេះពោរពេញដោយសំណើច។

១៤. កុំ​ប្រមូល​ការ​អន់ចិត្តមកទុក​ក្នុង​ចិត្ត ព្រោះនេះគឺជាប្រភេទនៃអាកប្បកិរិយាបំផ្លាញខ្លួនឯង ដូច្នេះត្រូវចេះអត់ធ្មត់នឹងអ្នកដទៃ ព្រោះវិធីនេះអ្នកអាចធ្វើឲ្យចិត្តរបស់អ្នកស្ងប់។ ជាមួយគ្នានេះ អ្នកត្រូវតែរៀនរៀនពីកំហុស បន្ទាប់មកអភ័យទោសឲ្យខ្លួនឯង ហើយចាប់ផ្តើមឡើងវិញ។

រូបតំណាង
រូបតំណាង

១៥. ក្រឡេកមើលទៅថ្ងៃដែលកន្លងផុតទៅ សូមមើលថា តើគោលដៅប៉ុន្មានដែលអ្នកបានសម្រេចហើយ តើមួយណាមិនទាន់បានសម្រេច ហើយមានហេតុផលអ្វីខ្លះ? នេះ​ជា​វិធី​ជំរុញ​ចិត្ត​ខ្លួន​ឯងឲ្យ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

ប្រភព ៖ Kenh14

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T