មានលក្ខខណ្ឌ! Messi នឹងត្រឡប់មក Barca វិញនៅក្នុងឆ្នាំ២០២៣ លុះត្រាតែក្លិបលក់ម្នាក់នេះចេញសិន

//s9.kh1.co/33/330ceb6fca2a00ffa694f0fdb2439a5406d2b956.jpg
កីទ្បា

 ១៧-ឧសភា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

Messi នឹងត្រឡប់មក Barca វិញនៅក្នុងឆ្នាំ២០២៣ លុះត្រាតែក្លិបលក់ម្នាក់នេះចេញសិន

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Lionel Messi ហាក់បង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកកាន់ Barcelona វិញនៅក្នុងឆ្នាំ២០២៣ ប៉ុន្តែ រូបគេក៏ទាមទារលក្ខខណ្ឌមួយដ៏ចាំបាច់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Lionel Messi 
  កីឡាករ Lionel Messi 

ជាការពិតណាស់ Messi បានចាកចេញពី Barcelona ទាំងអាឡោះអាល័យមុនចាប់ផ្តើមនេះដោយសារតែច្បាប់ហិរញ្ញវត្ថុរបស់ក្របខណ្ឌ La Liga បានបង្ខំចិត្តឲ្យគេចាកចេញ និង បន្តចូលរួមជាមួយ PSG។ យ៉ាងណាក៏ដោយ ការមកដល់ទឹកដីបារាំង គឺ គ្រប់យ៉ាងមិនងាយស្រួលដូចការរំពឹងទុកឡើយ ដោយស្ថិតិគ្រាប់បាល់របស់គេធ្លាក់ចុះខ្លាំងមែនទែនដោយអាចរកបានត្រឹម១១គ្រាប់ប៉ុណ្ណោះនៅក្នុងរដូវកាលនេះដំបូងរបស់ខ្លួន។ 

  កីឡាករ Lionel Messi 
  កីឡាករ Lionel Messi 

ហេតុនេះក៏មានលេចឮនូវពាក្យចចាមអារ៉ាមថា រូបគេចង់វិលត្រឡប់មកកាន់ Barcelona វិញ ប៉ុន្តែបើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡា El Nacional បានលើកឡើងថា វាអាចកើតឡើងបានក្នុងលក្ខខណ្ឌមួយប៉ុណ្ណោះ គឺ កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ ចង់ឲ្យក្រុមអ្នកមានបុណ្យចាំបាច់លក់ Gerard Pique ចេញពីក្រុមមុនពេលដែលគេមកដល់ ពីព្រោះទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបានគេដឹងថាបានប្រេះស្រាំហើយ៕

  កីឡាករ Lionel Messi និង Gerard Pique 
  កីឡាករ Lionel Messi និង Gerard Pique 

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T