កម្សាន្ត ÷ បើប្រៀបធៀបទៅនឹងពេលដែល lee min ho បានណាត់ជួបជាមួយ Park Min Young និង Suzy នោះ Lee Min Ho ហាក់បីដូចជាមិនបានបញ្ចេញអំពីសារៈសំខាន់របស់ដៃគូលោកបង្ហាញដូចតារាស្រីរូបនេះនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហើយតារាស្រីរូបនេះគ្មាននរណាក្រៅពី Kim Go Eun កើតក្នុងឆ្នាំ ១៩៩១ ដែលកំពុងស្ថិតក្នុងចំណោមតារាស្រីកូរ៉េ ដែលមានមុខមាត់បំផុតនាពេលបច្ចុប្បន្ន តារាស្រីរូបនេះបានបង្ហាញខ្លួនតាមរយៈស្នាដៃល្បីៗជាច្រើនដូចជា «Goblin» «The King: Eternal Monarch» និងជាច្រើនផ្សេងទៀត។

ខណៈពេលដែល Kim Go Eun មិនត្រូវបានគេចាត់ទុកថាស្រស់ស្អាតតាមស្តង់ដារកូរ៉េ នាងអាចត្រូវបានគេដាក់ឈ្មោះថាជាឯកអគ្គរដ្ឋទូតពិភពលោក នៃម៉ាកយីហោប្រណីត Chanel ហើយត្រូវបានគេនិយាយថាជា ស្ត្រីពិសេសបំផុតរបស់ Lee Min Ho លើពី Park Min Young និង Suzy ទៅទៀត។

ក្នុងនោះ អ្នកគាំទ្រក៏បានចង្អុលបង្ហាញថា Kim Go Eun គឺជាស្ត្រីតែម្នាក់គត់ បន្ទាប់ពីម្តាយរបស់ Lee Min Ho ដែលលោកបានបង្ហោះរូបនៅក្នុង Instagram របស់ខ្លួន សូម្បីតែ Suzy និង Park Min Young ដែលលោកធ្លាប់ទាក់ទង ក៏មិនដែលបានបង្ហាញខ្លួននៅទីនោះដែរ។

មិនតែប៉ុណ្ណោះ សូម្បីតែពេលដែល Lee Min Ho មានទំនាក់ទំនងស្នេហាជាមួយ Yeonwoo សមាជិកក្រុម MOMOLAND ក៏នៅតែមានតម្រុយអំពីលោក និង Kim Go Eun គ្រប់ទីកន្លែង ហើយជាមួយនឹងភស្តុតាងជាច្រើននេះ អ្នកនិយមលេងអ៊ីនធើណែតជឿជាក់យ៉ាងមុតមាំថា អ្នកទាំងពីរជាគូស្នេហ៍នឹងគ្នា ហើយរង់ចាំនូវថ្ងៃដែលពួកគេប្រកាសទំនាក់ទំនងជាផ្លូវការ៕


ប្រភព: Kbizoom