បាងកក៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍នេះ បានរាយការណ៍ពីករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៥៤ នាក់បន្ថែមទៀត និងមានអ្នកឆ្លងថ្មី ៦,៧៣៦នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក បើធៀបជាមួយរបាយការណ៍កាលពីព្រឹកថ្ងៃសុក្រកន្លងទៅ ប្រទេសថៃមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ៥៦នាក់ និងអ្នកឆ្លងចំនួន ៧,៧៧៩នាក់។ នៅថ្ងៃដដែល ក៏មានអ្នកជំងឺចំនួន ៩,២១៣នាក់ផងដែរ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងកូវីដ១៩សរុប ៤,៣១៦,៧៦៩នាក់ ស្លាប់សរុប ២៩,៤២១នាក់ និងជាសះស្បើយសរុប ៤,២៦៤,៩៩៨នាក់៕
