យល់ដឹង៖ មនុស្សស្រីរៀបការហើយ ត្រូវតែរៀនធ្វើចិត្តឱ្យធ្ងន់ជាងមុនរាប់រយដង ព្រោះជីវិតគូមិនងាយស្រួលដូចជាការគិតឡើយ បើមិនចេះធ្វើចិត្តឱ្យធ្ងន់នឹងរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើង ជីវិតប្តីប្រពន្ធនឹងពិបាកបន្តដំណើរទៅមុខជាមួយគ្នា ដូច្នេះហើយ មនុស្សស្រីជាប្រពន្ធត្រូវតែមានចិត្តធ្ងន់។
ជាងនេះទៅទៀត ចំពោះរឿងសំខាន់ៗមួយចំនួនរបស់ប្តី ដូចដែលមានរៀបរាប់នៅខាងក្រោមនេះ មនុស្សស្រីជាប្រពន្ធមិនគួរអើពើនិងដឹងលឺច្រើនពេកនោះទេ ព្រោះបើដឹងលឺកាន់តែច្រើន គឺកាន់តែធ្វើឱ្យខ្លួនឯងឈឺចាប់ ឬធ្វើឱ្យជីវិតគ្រួសារត្រូវបែកបាក់គ្នាតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿង២យ៉ាងរបស់ប្តី ដែលប្រពន្ធមិនគួរអើពើ ព្រោះដឹងច្រើន កាន់តែឈឺចាប់៖
១. ឆែកឆេរទូរស័ព្ទប្តី
មនុស្សប្រុសជាប្តីស្ទើរតែគ្រប់គ្នាទៅហើយ ដែលមានចរិតខូច លួចឆាតទៅញ៉ែស្រីផ្សេងទុកជាការកម្សាន្ត ប៉ុន្តែក្នុងនាមមនុស្សស្រីជាប្រពន្ធ ដែលមិនចង់ឱ្យគ្រួសារត្រូវបែកបាក់គ្នា គឺគួរតែធ្វើជាមិនដឹងមិនលឺ ហើយមិនគួរអើពើឬឆែកឆេរទូរស័ព្ទប្តីទេ ទើបវាមិនធ្វើឱ្យអ្នកឈឺចាប់ ហើយអាចរក្សាជីវិតគ្រួសារឱ្យនៅជួបជុំគ្នាទៀតផង តែបើអ្នកឆែកឆេរ វាអាចនឹងមានរឿងធំ ហើយអ្នកក៏នឹងទទួលរងនូវការឈឺចាប់។
២. សួររឿងប្តីខ្លួនឯង ពីមិត្តភក្តិប្តី
មនុស្សស្រីដែលជាប្រពន្ធ ប្រហែលជាបានដឹងលឺហើយ មនុស្សប្រុសភាគច្រើន ឱ្យតែដើរលេងផឹកស៊ី គឺច្បាស់ជាមានស្រីកំដរជាមួយហើយ វាជាធម្មជាតិរបស់មនុស្សប្រុសដែលមិនអាចកែបាន ម្យ៉ាងក្នុងនាមអ្នកត្រឹមជាប្រពន្ធ ក៏មិនអាចបិទសិទ្ធប្តីមិនឱ្យទៅដើរលេងជាមួយមិត្តភក្តិគេបានរហូតដែរ។ ដូច្នេះហើយ កុំសួរនាំរឿងប្តីខ្លួនឯងទៅផឹកស៊ី ពីមិត្តភក្តិរបស់ប្តីឱ្យសោះ ព្រោះវាអាចមិនមែនជារឿងល្អក្នុងគ្រួសារ យល់ល្អកុំដឹងច្រើន បើដឹងច្រើនគឺរឹតតែឈឺចាប់ និងត្រូវបែកបាក់គ្នាទៅវិញទេ៕
ប្រភព៖ phunutoday