កម្សាន្ត៖ អាចនិយាយបានថា បទចម្រៀងជា.អា.វុ.ធ.មុខពីរ មួយផ្នែកអាចធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្ស នៅពេលគេមិនចង់ស្ដាប់ និងមួយផ្នែកទៀតក៏អាចជាថ្នាំសម្រាប់លួងលោមចិត្តអ្នកស្ដាប់បានផងដែរ បើសិនបទចម្រៀងនោះ បានបង្កប់នូវអត្ថន័យអប់រំ ឬមួយក៏មានអត្ថន័យលើកទឹកចិត្តដល់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បទចម្រៀងពីរោះៗមួយចំនួនដែលយើង បានលើកយកបង្ហាញជូនប្រិយមិត្តបានសណ្ដាប់ដូចខាងក្រោមនេះ សុទ្ធសឹងតែជាបទទទួលបានការគាំទ្រច្រើន ដោយសារតែអត្ថន័យក្នុងបទចម្រៀងនីមួយៗទាំងនោះ អ្នកនិពន្ធបានបនិពន្ធឡើងជាមួយអត្ថន័យល្អៗ មានការអប់រំ និងផ្ដល់កម្លាំងចិត្តច្រើន។
ដូច្នេះ បទចម្រៀងទាំងនេះ យើងជឿជាក់ថា អ្នកដែលកំពុងមានវបត្តិផ្លូវចិត្ត ពេលបានចាក់ស្ដាប់ហើយ អារម្មណ៍របស់ពួកគេ អាចនឹងធូរស្បើយគ្រាន់បើ ហើយបន្តជីវិតទៅមុខទៀតដោយភាពរឹងមាំផងដែរ៕
១.បទ «អ្នកមិនអន់ទេ»
ច្រៀងដោយតារាចម្រៀងកញ្ញា ឈីន រតនៈ និពន្ធដោយ ទ្រី សក្កដា។ បទនេះចង់ឲ្យមនុស្សមួយចំនួនកុំទន់ជ្រាយក្នុងរឿងស្នេហា និងរឿងជីវិត។
២.បទ «បន្តិចទៀតលែងអីហើយ»
បទនេះច្រៀងដោយកញ្ញា អ៊ីវ៉ា និពន្ធដោយ ដេវិនស៊ី។ ហើយបទនេះក៏មានពាក្យពេចន៍ជម្រុញចិត្តជាច្រើនសម្រាប់ឲ្យគ្រប់គ្នាចេះរឹងមាំ ចេះដោះស្រាយបញ្ហាដែលជួបប្រទះ ទោះលំបាកប៉ុណ្ណាក៏ត្រូវតស៊ូឲ្យដល់ទីបញ្ចប់។
៣.បទ «ខ្ញុំជឿ»
ច្រៀងដោយ តន់ ច័ន្ទសីម៉ា និពន្ធដោយ វី លាងជី។ បទដងស្រង់ចេញពីរឿង «ខ្ញុំជឿ» ដែលរៀបរាប់ពីការផ្ដល់កម្លាំងចិត្តដល់ខ្លួនឯង ទោះជានៅក្នុងស្ថានភាពណាក៏ដោយ ទោះគ្មានអ្នកផ្ដល់កម្លាំងចិត្តដល់យើងក៏ដោយ តែយើងត្រូវជឿជាក់លើខ្លួនឯង។
៤.បទ «រយលានសង្ឃឹម»
ច្រៀងដោយតារាចម្រៀងហង្សមាសចម្រុះ។ ដែលបទនេះក៏បង្កប់អត្ថន័យអប់រំច្រើនស្ទើរតែពេញមួយបទតែម្ដង។
៥.បទ «ម្នាក់ឯងមិនស្លាប់ទេ»
បទនេះច្រៀងដោយ មាស សុខសោភា និងនិពន្ធដោយ Noly។ ហើយក៏ទទួលបានការគាំទ្រ ត្រូវចិត្តមិត្តយុវវ័យបច្ចុប្បន្នច្រើន ព្រោះវាបង្កើតជាអត្ថន័យលើកទឹកចិត្តក្នុងរឿងស្នេហា។ ទោះជាគ្មានអ្នកណាស្រលាញ់យើងក៏យើងអាចរស់បាន។ រស់នៅម្នាក់ឯងទោះឯកា ក៏ប្រសើរជាងរស់នៅមានគ្នា តែគេមិនបានស្មោះត្រង់នឹងយើង។
៦.បទ «ផ្ដល់កម្លាំងចិត្តដល់ខ្លួនឯង»
ច្រៀងដោយ ឆន សុវណ្ណរាជ។ ជាបទដែលផ្ដល់កម្លាំងចិត្តដល់ខ្លួនឯង ទោះជារឿងអ្វីក៏សូមកុំបោះបង់ខ្លួនឯងចោល។
៧.បទ «ចម្រៀងលួងចិត្ត»
ច្រៀងដោយ សុន ស្រពេជ្រ។ បទនេះក៏ដូចជាបទខាងលើៗដែរ សុទ្ធតែបង្កប់ន័យលើកម្លាំងចិត្តដូចគ្នា។
៨.បទ «លើកទឹកចិត្តខ្លួនឯង»
ច្រៀងដោយ ឪក សុគន្ធកញ្ញា សុខ សីឡាលីន លាង សុផាឡែន និង សុខស្រីនាង។ ជាបទលួងលោមខ្លួនឯងឲ្យរឹងមាំ។
៩.បទ «ក្រោកឈរ» និងបទ «រស់ជាខ្លួនឯង»
ជាសំនៀងរបស់កំពូលតារាចម្រៀង សុគន្ធកញ្ញា។ ដែលបទទាំងពីរនេះ និពន្ធដោយលោក សុខ ចាន់ផល និងបានបង្កប់នូវអត្ថន័យអប់រំខ្លាំង និងទទួលបានការកោតសរសើរពីមហាជនខ្លាំងដូចគ្នា។ បទនេះចង់ឲ្យមនុស្សគ្រប់គ្នា រៀនស្គាល់ពីសមត្ថភាពខ្លួនឯង កុំឃើញគេធ្វើអ្វីក៏ទៅធ្វើតាមគេទាំងដែលមិនមែនជាក្ដីស្រមៃរបស់ខ្លួន។