ចំណុចពិសេស៥យ៉ាង ធ្វើឱ្យប្តីស្រលាញ់ស្មោះស្ម័គ្រគ្មានថ្ងៃប្រែចិត្ត

//s9.kh1.co/09/09b16a5e2e2417915da7ce4d3d2655eb6d7b6324.jpg
នារី

 ១៣-ឧសភា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ចំណុចពិសេសទាំង៥យ៉ាងនេះហើយ ដែលធ្វើឱ្យមនុស្សប្រុសជាប្តីស្រលាញ់ស្មោះស្ម័គ្រនឹងប្រពន្ធគ្មានថ្ងៃប្រែប្រួលចិត្ត។

យល់ដឹង៖ សម្រាប់មនុស្សស្រីដែលរៀបការហើយ អ្វីដែលតែងប្រាថ្នាចង់បានពីប្តី មិនមែនជាអ្វីធំដុំ មាសពេជ្រកែវកងអ្វីនោះទេ គឺត្រឹមតែប្តីស្រលាញ់ស្មោះស្ម័គ្រនឹងពួកគេគ្មានថ្ងៃប្រែចិត្ត វាជាអ្វីដែលមនុស្សស្រីចង់បានបំផុតណាស់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ មនុស្សស្រីបើចង់ឱ្យប្តីស្រលាញ់ស្មោះស្ម័គ្រគ្មានថ្ងៃប្រែចិត្ត មនុស្សស្រីជាប្រពន្ធអាចប្រើចំណុចពិសេសៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន នោះប្តីនឹងស្រលាញ់អ្នក ដោយគ្មានថ្ងៃប្រែប្រួលចិត្តទៅណាបានឡើយ។

ចំណុចពិសេស៥យ៉ាង ធ្វើឱ្យប្តីស្រលាញ់ស្មោះស្ម័គ្រគ្មានថ្ងៃប្រែចិត្ត៖

១. ចេះប្រើសម្តីផ្អែមល្ហែមដាក់ប្តី

រូបតំណាង
រូបតំណាង

ភាគច្រើននៃមនុស្សប្រុសចាញ់ប្រៀបមនុស្សស្រី គឺត្រង់សម្តីផ្អែមល្ហែមនេះហើយ ដូច្នេះបើមនុស្សស្រីជាប្រពន្ធចង់ឱ្យប្តីស្រលាញ់ស្មោះស្ម័គ្រគ្មានថ្ងៃប្រែប្រួលចិត្ត អ្នកគួរតែចេះប្រើសម្តីផ្អែមល្ហែមដាក់ប្តី ជៀសវាងប្រើសម្តីគំរោះគំរើយនិងសោះកក្រោះដាក់ប្តី ដែលជាដើមហេតុធ្វើឱ្យប្តីលែងចង់នៅជិត។

២. ការងារផ្ទះមិនឱ្យចន្លោះ

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលអាចចងចិត្តប្តីឱ្យមិនឱ្យបែកចិត្តបាន ហើយធ្វើឱ្យប្តីកាន់តែស្រលាញ់ស្មោះស្ម័គ្របាន គឺមនុស្សស្រីត្រូវតែចេះការងារផ្ទះ ដាច់ខាតកុំឱ្យការងារផ្ទះមានចន្លោះខ្វះខាតឱ្យសោះ ធ្វើបែបនេះទៅ ទើបប្តីអ្នកមានចិត្តចង់នៅផ្ទះខ្លះ បើមិនអញ្ចឹងទេ ប្តីនឹងឧស្សាហ៍ចេញទៅក្រៅផ្ទះជាមិនខាន។

៣. រឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត

រូបតំណាង
រូបតំណាង

តាមពិតទៅ មនុស្សស្រីកាន់តែទន់ជ្រាយ កាន់តែធ្វើឱ្យប្តីបែកចិត្តទៅវិញទេ តែបើមនុស្សស្រីមានភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត មនុស្សប្រុសរឹតតែមិនហ៊ានបែកចិត្តទៅណា ព្រោះដឹងថាមនុស្សស្រីជាប្រពន្ធដែលរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត មិនងាយរកបានឡើយ។

៤. ចេះរកលុយដោយខ្លួនឯង

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សប្រុសអ្វីដែលខ្លាចប្រពន្ធ និងកាន់តែស្រលាញប្រពន្ធនោះ គឺនៅពេលដែលប្រពន្ធចេះរកលុយដោយខ្លួនឯងព្រោះតែគេដឹងថា បើប្រពន្ធចេះរកលុយដោយខ្លួនឯង មនុស្សស្រីជាប្រពន្ធទោះរស់នៅដោយគ្មានគេ ក៏គ្មានបញ្ហាដែរ បែបនេះហើយ ទើបមនុស្សប្រុសជាប្តីមិនហ៊ានបែកចិត្តទៅណា។

៥. ផ្តល់សេរីភាពឱ្យប្តី

រូបតំណាង
រូបតំណាង

ស្រីៗជាប្រពន្ធត្រូវដឹងថា កាលណាតែអ្នកបិទសិទ្ធសេរីភាពប្តីខ្លាំងពេក គឺរឹតតែធ្វើឱ្យប្តីធុញទ្រាន់ និងប្រែប្រួលចិត្តចំពោះអ្នកទៅវិញនោះទេ តែបើអ្នកចេះផ្តល់សេរីភាពឱ្យប្តីចេញទៅសប្បាយនៅខាងក្រៅខ្លះ ប្តីនឹងរឹតតែខ្លាចចិត្ត ហើយស្រលាញ់អ្នកកាន់តែខ្លាំង ព្រោះតែអ្នកចេះយល់ចិត្ត៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T