បរទេស៖ ខ្សែបម្រើចាស់វស្សារបស់ Real Madrid កីឡាករ Luka Modric បានបង្ហាញថ្វីជើងយ៉ាងអស្ចារ្យក្នុងការទាត់បាល់ក្បាច់អេហ្វេចូលមុំ៩០សឹងមិនគួរឱ្យជឿអំឡុងពេលហ្វឹកហាត់ រហូតធ្វើឱ្យមិត្តរួមក្រុមមានការភ្ញាក់ផ្អើលគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមវីដេអូដែលបង្ហោះដោយគណនី Facebook របស់កាសែត ESPN FC បានបង្ហាញពីសកម្មភាពនៃការហ្វឹកហាត់របស់កីឡាករក្រុម R. Madrid, ហើយអ្វីដែលយើងចាប់អារម្មណ៍ខ្លាំងបំផុតគឺ Modric ខ្សែបម្រើវ័យ ៣៦ ឆ្នាំសញ្ជាតិ ក្រូអាត រូបគេបានបង្ហាញថ្វីជើងយ៉ាងអស្ចារ្យតាមរយៈការស៊ុតបាល់អេហ្វេបញ្ចូលទីអំឡុងពេលហ្វឹកហាត់ ខណៈជំនាញមួយនេះក៏គេតែងតែឃើញ Modric ប្រើអំឡុងពេលប្រកួតផងដែរ៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖