យល់ដឹង ៖ ទស្សនវិទូក្រិកបុរាណសូក្រាត ធ្លាប់បាននិយាយថា «ជីវិតដែលគ្មានការគិតពិចារណាពីខ្លួនឯង គឺជាជីវិតដែលគ្មានតម្លៃ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកគួរសួរខ្លួនឯងជានិច្ចថា តើខ្ញុំដើរលើផ្លូវត្រូវហើយឬនៅ? ពាក្យល្អៗ ការពិតសំខាន់ៗនៃជីវិត គឺជារឿងដែលត្រូវនិយាយឡើងវិញក្នុងក្បាលរបស់អ្នក ដើម្បីរំលឹកអតីតកាល រំលឹកខ្លួនឯងឱ្យដើរទៅមុខជានិច្ច។
ខាងក្រោមនេះជារឿង ១០ យ៉ាងដែលអាចជួយអ្នកឲ្យដឹងពីតម្លៃចាំបាច់សម្រាប់ជីវិតរបស់អ្នកផ្ទាល់ ៖
១. កាន់តែចង់ជោគជ័យ អ្នកត្រូវភ្លក់រសជាតិបរាជ័យកាន់តែច្រើន
បើអ្នកមិនរៀនទទួលយកការបរាជ័យទេ អ្នកនឹងជួបការលំបាកជាងមុនដើម្បីឈានទៅរកភាពជោគជ័យ។ កំហុសដែលបណ្តាលមកពីការជ្រើសរើសផ្លូវខុសនឹងជួយអ្នកឲ្យដើរលើផ្លូវត្រូវនៅពេលក្រោយ។ ពេលដែលអ្នកមានអារម្មណ៍ខកចិត្តចំពោះខ្លួនឯង ឃើញជីវិតរបស់អ្នកមិនរីកចម្រើន សូមចាំថាពន្លឺនៃភាពជោគជ័យនឹងភ្លឺមកអ្នកបន្តិចម្តងៗ ដោយគ្រាន់តែទទួលយកការបរាជ័យ ព្រោះពេលនោះអ្នកនឹងត្រូវគិតគូរពីខ្លួនអ្នក ហើយបង្កើតគំនិតថ្មី ពេលនោះ ប្រហែលជាដំណោះស្រាយថ្មីនឹងលេចឡើង។

២. ផលិតភាព និងប្រសិទ្ធភាព
អ្នកបន្តសម្លឹងមើលមនុស្សជុំវិញខ្លួន ហើយបន្ទាប់មកអ្នកឃើញអ្នករាល់គ្នារវល់នឹងការងារ។ អ្នកខ្លះចេញការប្រជុំ ទៅប្រជុំទៀត អ្នកខ្លះទៀតងប់នឹងឆែកក្នុងអ៊ីមែលរាប់ភ្លេច ដើម្បីឆ្លើយតប។ ប៉ុន្តែតើមានប៉ុន្មាននាក់ដែលមានផលិតភាព និងប្រសិទ្ធភាពពិតប្រាកដ?
ដើម្បីទទួលយកអ្វីគ្រប់យ៉ាង រៀនប្រើពេលវេលារបស់អ្នកដោយប្រាជ្ញា នោះអ្នកនឹងសម្រេចបានលទ្ធផលដែលចង់បាន ដោយមិនចាំបាច់ចំណាយការខិតខំប្រឹងប្រែងច្រើនពេកទេ ប៉ុន្តែត្រូវប្រើកម្លាំងរបស់អ្នកដោយសមហេតុផល និងមានប្រសិទ្ធភាព។
៣. នៅជាមួយមនុស្សដែលធ្វើឲ្យអ្នកប្រសើរឡើងជារៀងរាល់ថ្ងៃ
ជំនួសឲ្យការទៅជាមួយនឹងមនុស្សដែលតែងតែធ្វើឲ្យអ្នក«ធ្លាក់ក្នុងទីជ្រៅ» ត្រូវនៅជាមួយមនុស្សដែលបំផុសគំនិតអ្នក ធ្វើឲ្យអ្នកប្រសើរឡើងជារៀងរាល់ថ្ងៃ។ ព្រោះថា នៅពេលដែលអ្នកសេពគប់ជាមួយមនុស្សដែលតែងតែឲ្យតម្លៃលើខ្លួន ការនៅក្បែរមនុស្សបែបនេះធ្វើឲ្យអ្នកកាន់តែចូលចិត្តពួកគេ។ ជីវិតមើលទៅវែងឆ្ងាយណាស់ ប៉ុន្តែវាខ្លីណាស់ ជំនួសឲ្យការខ្ជះខ្ជាយពេលវេលាជាមួយមនុស្សបែបនោះ ចូរប្រើគ្រប់វិនាទីទាំងអស់ ហើយចំណាយរាល់នាទីជាមួយមនុស្សដែលធ្វើឲ្យអ្នកក្លាយជាមនុស្សល្អ ប្រសើរ និងរីកចម្រើន ហើយអភិវឌ្ឍបន្ថែមទៀត។

៤. រស់នៅដោយបង្កើតខ្លួនឯង
កាលៈទេសៈជុំវិញខ្លួន និងពាក្យសម្ដីរបស់មនុស្សជុំវិញខ្លួន នឹងមិនកំណត់ថាអ្នកជានរណា អ្នករស់នៅបែបណានោះទេ។ គ្មាននរណាម្នាក់អាចបង្ខំអ្នកឲ្យទាញសេចក្តីសន្និដ្ឋាន និងធ្វើសកម្មភាពដែលផ្ទុយនឹងតម្លៃ និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នកបានទេ។ អតីតកាល និងបច្ចុប្បន្នមិនអាចជួសជុលបានទេ ប៉ុន្តែអនាគតគឺស្ថិតនៅក្នុងដៃរបស់អ្នកទាំងស្រុង។ នៅពេលដែលវាដល់ពេលដែលត្រូវធ្វើសកម្មភាព និងឆ្ងល់រវាងជម្រើសជាច្រើន សូមចាំថាការនៅខាងក្រោមជណ្ដើរដែលអ្នកចង់ឡើងគឺតែងតែប្រសើរជាងការនៅកាំកំពូលដែលអ្នកមិនចង់ទៅដល់។
៥. ការភ័យខ្លាចជាប្រភពនៃការសោកស្តាយ
ពេលខ្លះដោយសារតែការភ័យខ្លាចនៃការបរាជ័យ អ្នកត្រូវតែយកការសោកស្តាយទៅជាមួយដោយមិនអើពើនឹងឱកាសល្អដែលមកដល់អ្នក។ ដើម្បីកុំឲ្យស្តាយក្រោយ ត្រូវក្លាហានម្តង ព្យាយាមប្រថុយប្រថាន ដើម្បីថ្ងៃអនាគតអាចបន្តទៅមុខបាន មិនស្តាយក្រោយពេលសម្លឹងមើលអតីតកាល។ មនុស្សតែងតែសួរខ្លួនឯងមុននឹងធ្វើការសម្រេចចិត្តថា "តើអ្វីដែលអាក្រក់បំផុតដែលអាចកើតឡើង? តើវាអាចធ្វើឲ្យខ្ញុំសោកស្តាយដល់ស្លាប់ដែរឬទេ?"។ ដើម្បីឆ្លើយសំណួរនេះគឺ៖ អ្វីដែលអាក្រក់បំផុតគឺមិនត្រូវស្តាយក្រោយដល់ស្លាប់នោះទេ ប៉ុន្តែត្រូវរស់នៅដោយនៅតែដក់ជាប់ក្នុងចិត្តអំពីការសម្រេចចិត្តដែលបានធ្វើដើម្បីរំលងថ្ងៃនោះ។

៦. អ្នកមិនចាំបាច់រង់ចាំការសុំទោសដើម្បីអត់ទោសអ្នកដទៃនោះទេ
ជីវិតនឹងស្រស់ស្អាតជាងនេះទៅទៀត បើយើងអាចបញ្ចេញកំហឹង និងអត់ទោសឲ្យអ្នកដទៃ ទោះជាគេធ្វើខុសដោយមិនបានសុំទោសក៏ដោយ។ ការស្អប់អតីតកាលនឹងជះឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍អ្នកក្នុងបច្ចុប្បន្ននេះ ពួកគេនឹងធ្វើឲ្យសុភមង្គលដែលអ្នកសមនឹងទទួលបានកានតែតិចជាថ្មីម្តងទៀត។ អារម្មណ៍អវិជ្ជមានដែលអមជាមួយការក្តុកក្តួលនៅក្នុងចិត្តរបស់អ្នកនឹងបង្កើតការឆ្លើយតបស្ត្រេសនៅក្នុងខ្លួន។ ភាពតានតឹងរយៈពេលវែង រួមចំណែកដល់ជំងឺលើសឈាម និងជំងឺបេះដូង ដូច្នេះ ដើម្បីកុំឲ្យបាត់បង់ខ្លួនឯង ត្រូវរៀនអភ័យទោសឲ្យអ្នកដទៃ។
៧. រស់នៅឲ្យពេញលេញបំផុត
អ្នកនឹងមិនឈានដល់សក្តានុពលពេញលេញរបស់អ្នកទេ រហូតទាល់តែអ្នករៀនស្កប់ស្កល់ជាមួយកន្លែងដែលអ្នកនៅ។ គ្មានអារម្មណ៍សោកស្ដាយ គ្មានកំហុសអាចផ្លាស់ប្តូរអតីតកាលបានឡើយ ហើយគ្មានអារម្មណ៍ថប់បារម្ភណាអាចកំណត់អនាគតបានដូចគ្នា។ អ្នកនឹងពិបាកសប្បាយចិត្តប្រសិនបើអ្នកបន្តគិតពីអតីតកាល និងអនាគត ហើយបំភ្លេចបច្ចុប្បន្នកាល។
ដើម្បីជួយខ្លួនឯងឱ្យរស់នៅរាល់ពេលឲ្យបានពេញលេញ ក្នុងពេលនេះ អ្នកត្រូវការ ទទួលយកអតីតកាល បើអ្នកមិនចុះសម្រុងគ្នាហើយបណ្តោយឲ្យរឿងនេះទៅវិញទេ គេនឹងធ្វើឲ្យអ្នកស្តាយក្រោយជាប់នឹងអ្នកជារៀងរហូត ហើយនាំអ្នកទៅឆ្ងាយ។ ទទួលយកភាពមិនច្បាស់លាស់នាពេលអនាគត ការព្រួយបារម្ភអំពីរឿងដែលមិនបានកើតឡើងនឹងធ្វើឱ្យអ្នកកាន់តែបាក់ទឹកចិត្ត។

៨. ឲ្យអ្នកដទៃគោរពអ្វីដែលកើតចេញពីក្នុងខ្លួនអ្នក
ប្រសិនបើអ្នកស្វែងរកភាពរីករាយដោយការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដ៏ទៃឥតឈប់ឈរ នោះអ្នកនឹងលែងមានការគ្រប់គ្រងលើជោគវាសនារបស់អ្នកទៀតហើយ។ បើអ្នកចូលចិត្តអ្វីដែលអ្នកធ្វើ សប្បាយចិត្តនឹងលទ្ធផលរបស់អ្នក នោះកុំខ្វល់ពីអ្នកដ៏ទៃគិតអី។ ប្រសិនបើអ្នកចូលចិត្ត នោះគ្រាន់តែធ្វើវា រីករាយនឹងលទ្ធផលរបស់អ្នក កុំបាត់បង់អារម្មណ៍រីករាយ នៅពេលអ្នកយកចិត្តទុកដាក់ជានិច្ចចំពោះទស្សនៈ ឬគំនិតរបស់អ្នកដទៃ។
ពេលខ្លះ អ្នកនឹងឆ្លើយតបដោយជៀសមិនរួចចំពោះគំនិត និងពាក្យសម្ដីអវិជ្ជមានរបស់អ្នកដទៃ។ ប៉ុន្តែជំនួសឱ្យការរំខាន ឬប្រៀបធៀបខ្លួនឯងជាមួយពួកគេ អ្នកអាចជ្រើសរើសអ្វីដែលអ្នកគិតថាត្រឹមត្រូវ។ មិនថាអ្នកដ៏ទៃធ្វើអ្វី ឬនិយាយអ្វីនោះទេ តម្លៃរបស់អ្នកស្ថិតនៅលើភាពស្រស់ស្អាតខាងក្នុងរបស់អ្នក មិនមែននៅក្នុងមាត់អ្នកដ៏ទៃឡើយ។
៩. ជីវិតខ្លីណាស់
ពេលគិតពីអតីតកាល នៅពេលនោះ យើងនឹងក្រឡេកមើលជីវិតរបស់យើងវិញ ដើម្បីដឹងពីអ្វីដែលសំខាន់ ដឹងពីអ្វីដែលយើងបានធ្វើកាលពីអតីតកាល របៀបប្រព្រឹត្តចំពោះអ្នកជុំវិញខ្លួនយើង។ វាដូចនឹងការបាត់បង់មនុស្សជាទីស្រលាញ់នឹងរំលឹកអ្នកឲ្យដឹងគុណចំពោះជីវិតរបស់អ្នក នោះជាពរជ័យមួយក្នុងការក្រោកពីដំណេករាល់ព្រឹក រីករាយជាមួយបរិយាកាស ញ៉ាំអាហារឆ្ងាញ់ដែលម្តាយរបស់អ្នកធ្វើម្ហូប ធ្វើការ និងជជែកជាមួយមិត្តភក្តិ។
យ៉ាងណាមិញការមានជីវិតគឺមានភាពសប្បាយរីករាយ។ ដូច្នេះហើយ ជារៀងរាល់ថ្ងៃ មិនថាយើងជួបទុក្ខសោក ឬរីករាយនោះទេ ចូរយើងដឹងគុណដែលយើងនៅមានជីវិតក្នុងលោកនេះ។

១០. ការផ្លាស់ប្តូរខ្លួនឯងគឺជៀសមិនរួច ជំនួសឲ្យការបដិសេធ ចូរទទួលយកវា
លុះត្រាតែអ្នកទទួលយកការផ្លាស់ប្តូររបស់អ្នក ទើបអ្នកអាចរកឃើញភាពល្អដែលវានាំមក ទទួលយក និងប្រើប្រាស់ឱកាសដែលផ្លាស់ប្តូរនាំមកនូវការបើកចិត្តឱ្យទូលាយ ព្រោះជីវិតតែងតែផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យកាន់តែប្រសើរ ឬអាក្រក់។ ប្រសិនបើអ្នកនៅតែរឹងរូសដោយមិនរៀន ទទួលយកអ្វីដែលថ្មី ពេលខ្លះអ្នកនឹងនឹករឿងសំខាន់បំផុតដែលមករកអ្នក៕
ប្រភព ៖ Kenh14