អត់ខ្វល់ទេ! គ្រូបង្វឹករបស់ក្លិបគីឡូធ្ងន់នៅ PL រូបនេះ ថាលោកមិនខ្វល់នោះទេ បើកូនក្រុមមិនពេញចិត្តលោក

//s9.kh1.co/38/38801a578ebfd3051b42de69d0b44bec8bd9b32b.jpg
កីទ្បា

 ១១-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

គ្រូបង្វឹករបស់ក្លិបគីឡូធ្ងន់នៅ PL រូបនេះ ថាលោកមិនខ្វល់នោះទេ បើកូនក្រុមមិនពេញចិត្តលោក

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមតោខៀវ ​Chelsea លោក​ Thomas Tuchel បានលើកឡើងថា លោកមិនខ្វល់នោះឡើយ ប្រសិនបើវិធីសាស្ត្រនៃការគ្រប់គ្រងរបស់លោក ធ្វើឲ្យកូនក្រុមស្អប់លោក ហើយលោកគ្រូក៏បានដឹងដែរថា ប្រហែលនៅពេលនេះ លោកគ្រូមិនសូវជាមានអ្នកពេញចិត្តទេ ក៏ព្រោះតែការហ្វឹកហ្វឺន ដែលជាកាតព្វកិច្ចនៅថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=386,q=100/77/776d9f0bb0425631d930d0c8e760a91fc731c2c5.png

លទ្ធផល២-២ របស់ Chelsea លេងទល់នឹងក្រុម Wolves កាលពីសប្ដាហ៍មុន បានជំរុញឲ្យលោក Tuchel កោះហៅក្រុមមកកើនរម្លឹកពីយុទ្ធសាស្ត្រ និង ចំនុចខ្វះខាតខ្លះទៅលើទម្រង់លេងដ៏យ៉ាប់យ៉ឺនរបស់ក្រុមលោក។ ជាការពិតណាស់ មួយរយៈក្រោយ Chelsea ពិតជាយ៉ាប់យ៉ឺនមែន ដោយ៥ប្រកួតចុងក្រោយ ក្រុមតោខៀវឈ្នះបាន១ប្រកួតគត់។

លោកគ្រូ Tuchel បានថ្លែងប្រាប់អ្នកកាសែតថា៖

ប្រសិនបើអ្នកស្រវាចង់បានការស្រលាញ់ចូលចិត្ត អ្នកមិនសមក្លាយជាគ្រូបង្វឹកបាល់ទាត់កម្រិតខ្ពស់នោះឡើយ។ ជាការពិត នៅពេលនេះ ខ្ញុំប្រហែលជាគ្មានចូលចិត្តនោះទេ។ ព្រោះភាគច្រើនកូនក្រុម រំពឹងថានឹងទទួលបានការនិយាយលើកទឹកចិត្តរយៈពេល៣០នាទី ហើយ មើលការប្រកួតឡើងវិញ។ ខ្ញុំត្រូវការថ្ងៃសម្រាក ព្រោះខ្ញុំក៏ត្រូវមកធ្វើការថ្ងៃអាទិត្យដែរ។ ខ្ញុំមានគម្រោងខ្លះៗសម្រាប់ក្រុមដែលត្រូវធ្វើនៅព្រឹកថ្ងៃអាទិត្យ ហើយពេលថ្ងៃត្រូវទស្សនាការប្រកួត U-23 ទៀត ខណៈ២ភាគ៣នៃ ក្រុមខ្ញុំ បាននៅមើលទាំងអស់ មិនមានអ្នកចេញឡានទៅផ្ទះមុនទេ។ ពួកគេមានទំនួលខុសត្រូវល្អណាស់ ហើយនេះជាអ្វីដែលខ្ញុំស្រលាញ់ក្រុមរបស់ខ្ញុំ៕

លោក Tuchel
https://s9.kh1.co/__image/w=650,h=367,q=100/7f/7f94bbc56246bc0a07fff11ee4e104e4b197caa6.png

ប្រភព៖ AF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T