មុននេះ អ្នកម្នាង ឌួង ឌីយ៉ាត ជីដូនបង្កើត ព្រះនាង ជេនណា ទទួលមរ.ណភាព

//s9.kh1.co/da/da26075fa1d576a9c043a5a1691c391ad0f817a5.jpg
សង្គម

 ១១-ឧសភា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ អ្នកម្នាង ឌួង ឌីយ៉ាត ជីដូនបង្កើត ព្រះនាងតូច ជេនណា ទទួលមរ.ណភាព នៅរសៀលថ្ងៃនេះ

បាងកក ៖ នៅរសៀលថ្ងៃទី ១១ ឧសភា ២០២២ នេះ ប្រជាជនខ្មែរ សម្តែងការសោ.កស្តា.យជាខ្លាំង ក្រោយទទួលដំណឹង ម.រណ.ភាពរបស់ អ្នកម្ខាង ឌួង ឌីយ៉ាត ដែលត្រូវជា ជីដូនបង្កើតរបស់ព្រះនាងតូច ជេនណា នៅមន្ទីរពេទ្យ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាម ការបង្ហោះសារពី ទំព័រហ្វេសប៊ុករបស់ ព្រះនាងតូច ជេនណា ៖

មរណភាពនៃជីដូនខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ ខ្ញុំរំជួលចិត្ត​ រន្ធត់ក្តុកក្តួលណាស់​ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កេីតខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ ដោយជីដូនខ្ញុំបានទទួលមរណភាព​ កាលពីម៉ោង ១១:៣៩នាទីព្រឹក​នាថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២២នេះ​ នៅមន្ទីរពេទ្យ​មួយក្នុងក្រុងបាងកក​ ប្រទេសថៃ​ ដោយរោគាពាធ។ ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ​ ចៅស្តាយណាស់​ដែលចៅមិនបានជួប​ និងនៅក្បែរម៉ាក់យាយក្នុងដង្ហេីមចុងក្រោយ។​ ចៅតែងតែបន់ស្រន់សុំអោយម៉ាក់យាយនៅជាមួយចៅអោយបានយូរ​ តែពេលនេះម៉ាក់យាយទៅចោលចៅហេីយ​ ទៅគ្មានថ្ងៃបានជួបវិញ។ ឱ! ម៉ាក់យាយអេីយ​ ចៅ​នៅតែនឹក​ នឹក​ នឹក​ និងចងចាំពីការស្រឡាញ់​ ការអប់រំ​ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់​ នាងខ្ញុំ​ និងទូលថ្វាយ​ជម្រាប​ ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ​ នៅពេលក្រោយ​៕

ព្រះនាងតូច ជេនណា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/ec/ecbc2d36a05be12bbaff1c17f2a0755ca029027e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » នាឆ្នាំនេះ ស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិ «BREAK THE CYCLE LE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)»

 ២៦-មិថុនា-២០២៥ 
 ៨ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T