អង់គ្លេស៖ នៅយប់ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២នេះ ក្លិបមេឃខៀវ Manchester City បានប្រកាសជាផ្លូវការ អំពីការនាំចូលខ្សែប្រយុទ្ធ Erling Haaland ពីក្លិប Borussia Dortmund ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាក់ទងនឹងរឿងខាងលើ ទំព័រផ្លូវការរបស់ Man City បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖
Manchester City អាចបញ្ជាក់បានថា យើងបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Borussia Dortmund សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Erling Haaland មកកាន់ក្លឹបនៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2022។ ខណៈការផ្ទេរនេះនៅឡើយតែ លក្ខខណ្ឌចុងក្រោយរបស់ក្លិបជាមួយនឹងកីឡាករប៉ុណ្ណោះ។
