ដាក់អន្ទាក់ទេដឹង? គ្រូថៃ ចេញមុខ សរសើរកម្ពុជា និង លោក Honda ខ្លាំងៗបែបនេះមុនប៉ះគ្នានៅស៊ីហ្គេម

//s9.kh1.co/05/0591d5e7928ebf3a78671fca08424793922c613f.jpg
កីទ្បា

 ១០-ឧសភា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

គ្រូថៃ ចេញមុខ សរសើរកម្ពុជា និង លោក Honda ខ្លាំងៗបែបនេះមុនប៉ះគ្នានៅស៊ីហ្គេម

អាស៊ាន៖ គ្រូបង្គោលក្រុមជម្រើសជាតិថៃ លោក Alexandre Polking សរសើរពីទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជា ជាពិសេសនៅក្រោមការដឹកនាំរបស់លោក Keisuke Honda

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Alexandre Polking
  លោក Alexandre Polking

ជាការពិតណាស់ នៅថ្ងៃសៅរ៍សប្តាហ៍នេះ ក្រុមកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងត្រូវលេងតទល់នឹង ក្រុមថៃអាយុក្រោម២៣ឆ្នាំ នៃព្រឹត្តិការណ៍ស៊ីហ្គេម ខណៈ កាលពីម្សិលមិញនេះក្រុមទាំងពីរសុទ្ធតែរកបាននូវជ័យជម្នះដូចគ្នា ដោយ កម្ពុជា បានយកឈ្នះ ឡាវ ក្នុងលទ្ធផល ៤ទល់នឹង១ ខណៈ ថៃ បានយកឈ្នះ សិង្ហបុរី ក្នុងលទ្ធផល ៥ទល់នឹង០។

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ

លោក Polking បាននិយាយថា៖

​លោក Keisuke Honda បានផ្លាស់ប្តូរបាល់ទាត់កម្ពុជា។ ក្រុម U-23 កម្ពុជា ជាក្រុមដែលក្មេង ហើយរៀបចំបានល្អ ដោយមានជំនួយពីក្រុមគ្រូបង្វឹកដែលមានបទពិសោធន៍។ ការដឹកនាំ និងបង្វឹក នេះបានផ្លាស់ប្តូរទាំងស្រុងនូវរបៀបលេងរបស់កម្ពុជា។ ពួកគេពិតជាមាន ការផ្លាស់ប្តូរទាំងស្រុង កីឡាកររបស់ពួកគេមានគុណភាព មានឆន្ទះចង់ឈ្នះ និង ខុសប្លែកពីពេលមុនខ្លាំងណាស់។ យើងនៅសល់ពេល ៥ថ្ងៃទៀត មុនប្រកួតជាមួយ ២ក្រុមចុងក្រោយ U-23 ឡាវ និងកម្ពុជា។ ពួកគេមិនមែនជាក្រុមខ្សោយទេ ហើយខ្ញុំត្រូវតែដាស់តឿនកីឡាករឲ្យផ្តោតអារម្មណ៍ គោរព។ យើងត្រូវផ្តោតលើការប្រកួតនីមួយៗ៕

  លោក Alexandre Polking
លោក Keisuke Honda
លោក Keisuke Honda
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T