បរទេស៖ Cristiano Ronaldo ត្រូវបានគេចាប់បានថា បានលួចសើចតែម្នាក់ឯងនៅលើទីលាន នៅក្នុងការប្រកួតដែល Manchester United រងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុម Brighton នៅទឹកដី Falmer Stadium យប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ៣៦ យប់មិញក្រុមភ្ញៀវ Man UTD បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Brighton ក្នុងលទ្ធផល ៤-០, ខណៈលទ្ធផលបែបនេះបានធ្វើឱ្យក្រុមបិសាចក្រហមអស់ឱកាសក្នុងការប្រជែងតំណែង top ៤ ហើយ ហើយសូម្បីតែពាន Champions League នៅរដូវកាលក្រោយក៏ពួកគេមិនមានវត្តមានដែរ។

សម្រាប់ការប្រកួតយប់មិញនេះហាក់មានរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ បន្ទាប់ពី Ronaldo ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ បានលួចញញឹមតែម្នាក់ឯងនៅលើទីលាន អំឡុងពេល Man UTD កំពុងតែត្រូវបាន Brighton នាំមុខគ្រាប់បាល់, យ៉ាងណាមិញ សម្រាប់ហេតុផលពិតមិនមាននរណាគេបានដឹងនោះទេ ថាហេតុអ្វីបានជា CR7 លួចសើចតែម្នាក់ឯងបែបនេះ៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Metro