កម្លាំងចិត្ត ៖ សម្រាប់យុវវ័យដែលទើបតែខូចចិត្ត ដោយសារស្នេហ៍ ទំនាក់ទំនងការស្រលាញ់គ្នាមិនសមបំណង ហើយនៅតែយំ ខូចចិត្តដែលគេបានចាកចេញ ប៉ុន្តែកុំនៅត្រាំត្រែងយូរ ឈឺប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ អ្នកទាំងអស់គ្នា ចូរធ្វើខ្លួនយើងឲ្យក្លាយជា Ex ដែលល្អ ហើយធ្វើខ្លួនឲ្យមានតម្លៃឲ្យមនុស្សក្នុងអតីតម្នាក់នោះ យល់ថាស្ដាយក្រោយដែលបោះបង់អ្នក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះជាវិធីសាស្រ្ត ៥យ៉ាង ដែលធ្វើឲ្យអតីតសង្សាររបស់អ្នក មានអារម្មណ៍ស្ដាយក្រោយដែលបោះបង់អ្នក ៖
១. កុំទាក់ទងជាមួយអតីតសង្សាររបស់អ្នក ជាដាច់ខាត
នៅពេលដែលយើងបែកគ្នា មិនគួរទាក់ទងជាមួយអតីតសង្សារ ត្រូវហាមឃាត់យ៉ាងតឹងរ៉ឹងមិនថា មើលប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គេ ឬនៅតែមានបណ្តាញទំនាក់ទំនងគ្នាទៅវិញទៅមក ព្រោះវាអាចធ្វើឲ្យយើងពិបាកក្នុងការរៀបចំគំនិតរបស់យើង ព្រោះបើនៅទុក នោះគេមានអារម្មណ៍ថាយើងតែអាឡោះអាល័យគេផងដែរ ហេតុនេះវិធីល្អបំផុតគឺលុបគ្រប់យ៉ាងទាំងអស់។

២. រស់នៅប្រកបដោយសុភមង្គល
វាជាវិធីមួយផ្សេងទៀតដែលធ្វើឲ្យគេ មានអារម្មណ៍សោកស្ដាយ គឺការរស់នៅដ៏មានសុភមង្គល ធ្វើឲ្យគេដឹងថា យើងមិនស្តាយ ក្រោយពេលបែកគ្នានោះទេ ឈប់គិតពីគេទៀតទៅ នោះជីវិតនឹងប្រសើរជាងមុន ងាកទៅបច្ចុប្បន្ន ឆ្ពោះទៅមុខដើម្បីចាប់ផ្តើមជីវិតថ្មី មានតែអតីតសង្សារម្នាក់នោះទេដែលសោកស្ដាយយើងខ្លាំង។

៣. ថែរក្សាខ្លួនអ្នកឲ្យមើលទៅ ប្រសើរជាងមុន
របៀបដែលយើងយំរហូតដល់ភ្នែកយើងហើម ហើយមុខក៏ហើម នឹងធ្វើឲ្យយើងមើលទៅគ្មានតម្លៃ យើងគួរបន្ថែមតម្លៃដល់ខ្លួនយើងដោយការថែរក្សាខ្លួនយើង ឲ្យកាន់តែស្អាត ឬមើលទៅកាន់តែទាក់ទាញ ឬងាកមកហាត់ប្រាណដើម្បីរាងស្អាត ចិញ្ចឹមស្បែកឲ្យមើលទៅស្រស់ថ្លា ផ្លាស់ប្តូរសម្លៀកបំពាក់ឲ្យមើលទៅកាន់តែទាន់សម័យ ឬគួរឲ្យទាក់ទាញ គ្រាន់តែប៉ុណ្ណឹងគេច្បាស់ជារអៀសចិត្តដែលទុកយើងចោល លើសពីនេះ ការថែរក្សាខ្លួនឯងក៏នាំឲ្យមានអ្នកចូលមករកយើងនាពេលអនាគតផងដែរ។

៤. មិនគួរមានអ្នកថ្មីភ្លាមៗទេ
មនុស្សជាច្រើនប្រហែលជាគិតថា ទៅជាមួយអ្នកថ្មីភ្លាមៗ បន្ទាប់ពីពួកគេទើបតែបែកគ្នា ធ្វើឲ្យអតីតសង្សាររបស់អ្នកច្រណែន និងសោកស្តាយ ឧបមាថា វិធីសាស្ត្រនេះអាចនាំឲ្យយើងជ្រើសរើសអ្នកថ្មី ដោយមិនចាំបាច់យើងស្រលាញ់គេពិតប្រាកដ គួរតែស្មោះត្រង់ចំពោះគេ ទោះបែកគ្នាក៏គ្មានអ្នកថ្មីដែរ តែបើថ្ងៃណាត្រៀមចិត្តបើកចិត្តទទួលស្នេហ៍ថ្មី ហើយបទពិសោធន៍នៃស្នេហាដែលយើងបានជួបប្រាកដជាអាចឲ្យយើងស្វែងរកស្នេហាដែលល្អជាងមុន។

៥. កុំផ្តោតលើរឿងពីមុនរបស់អតីតសង្សាររបស់អ្នក
បើផ្ដោតទៅលើរឿងរបស់គេ ធ្វើឲ្យយើងពិបាកចិត្ត ព្យាយាមផ្លាស់ប្តូរពីការគិតអំពីគេទៅរឿងផ្សេងទៀត ដូចជាការរៀបចំផែនការសម្រាប់អនាគត ឬការងារ ដោយផ្តោតលើគោលដៅរបស់អ្នកក្នុងជីវិត ធ្វើឲ្យគេដឹងថាយើងមិនយកជីវិតរបស់យើងទៅគិតអំពីគេទៀតទេ។

វាអាចនឹងល្អ បើអតីតសង្សារអ្នកត្រឡប់មកវិញ ប៉ុន្តែប្រសិនបើគេមិនត្រឡប់មកវិញ សូមឲ្យអ្នករាល់គ្ នាផ្ដោតលើរឿងល្អដែលកំពុងរង់ចាំនៅពេលអនាគត ហើយបានរីករាយនឹងជីវិត រឿងល្អៗជាច្រើននៅតែរង់ចាំយើង៕
ប្រភព ៖ Sanook