យល់ដឹង៖ មនុស្សប្រុសសម័យនេះពិបាកទុកចិត្តខ្លាំងណាស់ ទោះរៀបការក្រាបក្បាលដល់កន្ទេលជាមួយគ្នាហើយក៏ដោយ ក៏នៅតែអាចក្បត់ចិត្តយើងបានដែរ ម្យ៉ាងទោះមានប្រពន្ធស្អាត ឆ្លាត និងផ្តល់អ្វីៗគ្រប់យ៉ាងឱ្យក៏ដោយ ក៏មិនចេះឆ្អែតឆ្អន់ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ អ្វីដែលធ្វើឱ្យប្រុសៗជាប្តីសម័យនេះ មានប្រពន្ធល្អហើយ តែបែរជាមានចិត្តល្មោភលួចទៅមានស្រីនៅខាងក្រៅទៀតនោះ គឺមកពីហេតុផលមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបធ្វើឱ្យមនុស្សប្រុសជាប្តីហ៊ានមានស្រីក្រៅ ក្បត់ចិត្តប្រពន្ធដែលរៀបការស្របច្បាប់ជាមួយគ្នា។
៣ហេតុផលធំៗ ដែលមនុស្សប្រុសមានប្រពន្ធហើយ ចេះតែលួចមានស្រីក្រៅ៖
១. មិនចេះគ្រប់គ្រាន់

អ្វីដែលធ្វើឱ្យមនុស្សប្រុសមានប្រពន្ធហើយ នៅតែអាចលួចមានស្រីក្រៅទៀតនោះ ភាគច្រើនគឺមកពីមនុស្សប្រុសជាមនុស្សដែលមិនចេះស្គាល់ពាក្យថាគ្រប់គ្រាន់ ទើបមានមួយមិនចេះឆ្អែតឆ្អន់ ទើបចេះតែលួចទៅមានស្រីនៅខាងក្រៅ ក្បត់ចិត្តប្រពន្ធកូនខ្លួន។
២. គិតថាវាជារឿងធម្មតារបស់មនុស្សប្រុស

ហេតុផលដែលមនុស្សប្រុសក្បត់ចិត្តប្រពន្ធ លួចទៅមានស្រីក្រៅ គឺមកពីមនុស្សប្រុសភាគច្រើនគិតថាការដែលមានស្រីនៅខាងក្រៅ វាជារឿងធម្មតារបស់មនុស្សប្រុសទូទៅទៅហើយ គ្មានអ្វីដែលចម្លែកនោះទេ បើប្រពន្ធចាប់បាន គ្រាន់តែលួងលោមនិងសុំទោស គឺដឹងតែប្រពន្ធលើកលែងទោសឱ្យហើយ ទើបធ្វើឱ្យប្រុសៗចេះតែបានចិត្តមានស្រីក្រៅបែបនេះ។
៣. យល់ថាប្រពន្ធខ្លួនមិនយល់ចិត្ត

វាជារឿងពិតដែលមនុស្សស្រីក្រោយពេលរៀបការហើយ អាចនឹងមិនសូវស្រស់ស្អាត និងមិនសូវសម្តីផ្អែមល្ហែមដាក់ដូចមុនទេ ផ្ទុយទៅវិញពូកែអ៊ូរទាំដាក់ប្តីទៀតផង ទើបធ្វើឱ្យមនុស្សប្រុសជាប្តី ចាប់ផ្តើមមានការធុញទ្រាន់នឹងប្រពន្ធខ្លួន ហើយក៏ចាប់ផ្តើមគិតថាស្រីក្រៅយល់ចិត្តជាង ទាំងដែលមិនដឹងទេថាការដែលប្រពន្ធរអ៊ូរទាំដាក់បែបនេះ គឺមកពីនាងហត់នឿយនឹងការងារផ្ទះ ថែមទាំងត្រូវមើលថែកូនៗទៀត ដោយឡែកស្រីក្រៅដែលសម្តីផ្អែមល្ហែមដាក់ និងពូកែយល់ចិត្ត គឺចង់បានតែលុយតែប៉ុណ្ណោះ៕